ភ្នំពេញ៖ តើអ្នកកំពុងតឹងទ្រូងជាមួយទូរស័ព្ទដើរយឺត ទាក់ៗ ចំណែកឯ Memory ងាកពេញៗមែនទេ? ឈប់បារម្ភទៀតទៅ! ឥឡូវនេះស្មាតហ្វូនស៊េរីថ្មីត្រៀមប្រកាសចេញលក់លើទីផ្សារកម្ពុជា ក្នុងតម្លៃខ្លួនខ្ទង់ $300+ ជាមួយសមត្ថភាពខ្លាំងលើកម្លាំងម៉ាស៊ីនធំ និងអង្គចងចាំធំខ្លាំងអស្ចារ្យ ប៉ុន្តែសមត្ថភាពប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេ ស្មាតហ្វូនស៊េរីថ្មីនេះក៏បានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដូចរន្ទះ SuperVOOC ផងដែររ។ ចង់ដឹងអត់ថាតើកម្លាំងម៉ាស៊ីននិងអង្គចាំធំប៉ុណ្ណាទៅ? ហើយកម្លាំងសាកថ្មលឿនកម្រិតណាដែរ?

  ស្មាតហ្វូន OPPO Reno7 Series
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូនកូនពៅ OPPO Reno7 ស៊េរីថ្មីចុងក្រោយបង្អស់បាននាំយកនូវមុខងារបន្ថែម RAM ដែលអាចបន្ថែមទំហំ RAM (5GB) តាមការចង់បានរហូតដល់ទៅ 13GB បន្ថែមពីលើទំហំ RAM ដែលមានស្រាប់ឲ្យបានច្រើនជាងមុន ដើម្បីជួយដល់ដំណើរការទូរស័ព្ទឲ្យកាន់តែរលូន និងជៀសឆ្ងាយពីភាពរអាក់រអួលផ្សេងៗ។ ចំណែក ROM 256GB ទំហំផ្ទុកធំជាងមុនអាចរក្សាទុក និងផ្តិតយករូបភាពទោះច្រើនយ៉ាងណាក៏មិនបាច់ខ្វាយខ្វល់បារម្ភពីទំហំ Memory ក្នុងម៉ាស៊ីនទៀតឡើយ។ សមត្ថភាពខ្លាំងបែបនេះភាគច្រើនឃើញបំពាក់តែនៅលើស្មាតហ្វូនតម្លៃថ្លៃៗកប់ៗប្រភេទ Flagship កម្រិតកំពូលៗ តែពេលនេះចំណុច Flagship ទាំងនេះបានបំពាក់នៅលើ Reno7 ស៊េរីថ្មីហើយជាមួយកម្រិតតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពលើសពីតម្លៃទៅទៀត។

  ស្មាតហ្វូន OPPO Reno7 Series

រីឯថាមពលថ្មសល់តិច? បញ្ចូលថ្មយឺត? គ្មានបញ្ហាទៀតទេ! OPPO Reno 7 បំពេញថាមពលជីវិតកាន់តែរហ័សពីបច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC ដែលជាបច្ចេកវិទ្យាសាកថ្មដ៏ពេញនិយមជាមួយបណ្តូលថ្មភ្លោះប្រៀបបានទៅនឹងការសាកថ្ម 2 គ្រាប់ក្នុងពេលតែមួយ មិនត្រឹមតែរហ័សគឺថែមទាំងមិនធ្វើឲ្យទូរស័ព្ទឡើងកម្តៅខ្ពស់ធានាបាននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែប្រសើរ អនុភាពសាកថ្មរហ័សទាន់ចិត្តជាមួយប្រព័ន្ធការពារ 5 ស្រទាប់ធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់យ៉ាងពេញលេញសម្រាប់ការប្រើប្រាស់។

បន្ថែមពីនេះ ថតពេលយប់ងងឹត និងកុងពន្លឺមែនទេ? OPPO Reno7 ត្រូវបានគេឲ្យងារជាកាមេរ៉ាមានលំនាំដូចទៅនឹងភ្នែកឆ្មា ដោយសារកាមេរ៉ាមុខស្មាតហ្វូននេះបានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់ ដែលអាចផ្តិតយកសម្រស់នាពេលរាត្រីបានយ៉ាងច្បាស់ល្អ ព្រមទាំងអាចបង្កើនពន្លឺខ្ពស់ជាងមុនដល់ទៅ 60% និងកាត់បន្ថយគ្រាប់ល្អិតដល់ 35% ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។

  ស្មាតហ្វូន OPPO Reno7 Series

អ្វីដែលទាក់ចិត្តទាក់បេះដូង OPPO Reno7 ឌីហ្សាញរូបរាងខុសពីស៊េរីមុនទាំងស្រុងជាមួយការរចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់រូបរាងស្តើង ទម្ងន់ស្រាល និងគែមជ្រុងរលោង 2.5D លេចធ្លោជាងមុនទ្វេដងជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហៈធាតុស្ទីលរចនាបែប Reno Glow។

  ស្មាតហ្វូន OPPO Reno7 Series

ប្រាកដជាចង់ដឹងហើយស្មាតហ្វូន OPPO Reno7 Series មកដល់ពេលណា? ឥឡូវនេះលោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅ។ ចំពោះតម្លៃនិងកាដូ ក្រុមហ៊ុន OPPO នឹងជម្រាបជូននៅថ្ងៃទី28 មីនា 2022 ម៉ោង 7 យប់ ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Reno7 Seies និងមានការផ្សាយជូនទស្សនាលើផេគហ្វ៊េសប៊ុកផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ រួមទាំងមានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 | កាសឥតខ្សែ OPPO Enco Air 2 | នាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់៕ ចាំជួបគ្នាឆាប់ៗនេះណា៎!

  ស្មាតហ្វូន OPPO Reno7 Series
  ស្មាតហ្វូន OPPO Reno7 Series
  កម្មវិធីសម្ពោធផ្លូវការ ស្មាតហ្វូន OPPO Reno7 Series

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]