យល់ដឹង៖ មនុស្សស្រីប្រសិនបើគ្មានចំណុចដ៏គួរឱ្យចង់ស្រលាញ់រាប់អានទេនោះ ជីវិតមួយនេះច្បាស់ជាត្រូវរស់នៅក្នុងភាពឯកាជាមិនខាន ដូច្នេះហើយ ស្រីៗត្រូវចេះរៀបចំចរិតឬកពារខ្លួនឱ្យបានល្អឡើងវិញ ទើបអាចក្លាយទៅជាមនុស្សស្រីម្នាក់ ដែលគួរឱ្យចង់រាប់អាន។

ម្យ៉ាងវិញទៀត មនុស្សស្រីគ្រប់រូបគួរតែធ្វើខ្លួនឱ្យមានចំណុចដ៏គួរឱ្យស្រលាញ់មួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដោយវាមិនត្រឹមតែធ្វើឱ្យអ្នក ក្លាយទៅជាមនុស្សស្រីម្នាក់ដែលមានចរិតថ្លៃថ្នូរទេ តែវាថែមទាំងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សស្រីម្នាក់ ដែលសម្បូរទៅដោយអ្នកស្រលាញ់រាប់អានទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចដ៏គួរឱ្យស្រលាញ់របស់មនុស្សស្រី ដែលអ្នកណាៗក៏ចង់រាប់អាន៖

១. តែងតែមានស្នាមញញឹម

រូបតំណាង

គ្មានអ្នកណាម្នាក់ ចង់ស្រលាញ់រាប់អានមនុស្សស្រីដែលមានទឹកមុខស្មើៗនោះទេ ផ្ទុយទៅវិញ មនុស្សគ្រប់គ្នាគឺតែងតែស្រលាញ់រាប់អាន តែមនុស្សស្រីណាដែលរួសរាយ និងតែងតែមានស្នាមញញឹមតែប៉ុណ្ណោះ ព្រោះគេចាត់ទុកថាវាជាចំណុចដ៏គួរឱ្យស្រលាញ់បំផុតរបស់មនុស្សស្រី ម្យ៉ាងស្នាមញញឹមរបស់មនុស្សស្រី ក៏បង្ហាញពីភាពស្រស់ស្អាតពីខាងក្នុងចិត្តមកផងដែរ។

២. ស្តាប់ច្រើនជាងនិយាយទៅកាន់មនុស្សគ្រប់គ្នា

រូបតំណាង

មនុស្សស្រីប្រសិនបើកាន់តែនិយាយច្រើន មនុស្សគ្រប់គ្នានឹងកាន់តែមិនចូលចិត្ត ប៉ុន្តែបើអ្នកព្យាយាមស្តាប់ច្រើនជាងនិយាយទៅកាន់អ្នកដទៃ វានឹងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សស្រីម្នាក់ ដែលអ្នកណាៗក៏ស្រលាញ់ចូលចិត្ត និងចង់នៅក្បែរដែរ ព្រោះគេយល់ថាអ្នកជាមនុស្សស្រីដែលមានសុជីវធម៌ល្អ។

៣. ចេះខ្វាយខ្វល់ពីមនុស្សក្បែរខ្លួន

រូបតំណាង

ចំណុចដ៏គួរឱ្យស្រលាញ់របស់មនុស្សស្រី ដែលធ្វើឱ្យមនុស្សគ្រប់គ្នាចង់ស្រលាញ់រាប់អាន គឺជាមនុស្សស្រីម្នាក់ ដែលចេះខ្វាយខ្វល់ពីមនុស្សក្បែរខ្លួន ដឹងទុក្ខធុរៈនិងចេះជួយដល់អ្នកដែលកំពុងតែមានបញ្ហា ហើយទាំងអស់នេះ គឺជាចំណុចដែលមនុស្សគ្រប់គ្នា អាចមើលឃើញថា វាជាចំណុចដ៏គួរឱ្យស្រលាញ់បំផុតរបស់មនុស្សស្រី។

៤. ផ្តល់ឱ្យដោយមិនមានការរំពឹងអ្វីមកវិញ

រូបតំណាង

មនុស្សស្រីភាគច្រើន ចូលចិត្តធ្វើល្អក៏ពិតមែន ប៉ុន្តែមិនបានធ្វើចេញពីចិត្តឡើយ គឺតែងតែរំពឹងចង់បានការតបស្នងមកវិញ ដែលនេះមិនមែនជាអំពើល្អចេញពីចិត្តទេ តែបើអ្នកជាមនុស្សស្រីម្នាក់ ដែលចូលចិត្តធ្វើអំពើល្អចេញពីចិត្ត ដោយមិនរំពឹងចង់បានអ្វីមកវិញនោះ វាគឺជាចំណុចដ៏គួរឱ្យស្រលាញ់មួយ ដែលមនុស្សគ្រប់គ្នាឃើញហើយចង់រាប់អាន។

៥. ឱ្យតម្លៃអ្នកដទៃ

រូបតំណាង

មនុស្សស្រីខ្លះ​ រៀនសូត្របានខ្ពង់ខ្ពស់ មានទាំងរូបសម្រស់ស្រស់ស្អាត និងថែមជាកូនអ្នកមានទៀត ប៉ុន្តែបែរជាមិនចេះឱ្យតម្លៃ ដល់មនុស្សក្បែរខ្លួនទៅវិញ ទើបមិនសូវមានអ្នកចង់រាប់រក តែបើមនុស្សស្រី ទោះមិនសូវស្អាត មិនបានរៀនសូត្រខ្ពង់ខ្ពស់ ហើយក៏មិនមែនជាកូនអ្នកមាន ប៉ុន្តែតែងតែឱ្យតម្លៃដល់មនុស្សក្បែរខ្លួននោះ ច្បាស់ណាស់អ្នកណាៗក៏ស្រលាញ់រាប់អានដែរ៕

ប្រភព៖: gangbeauty

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]