ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្នុងពិធីអាពាហ៍ពិពាហ៍ ទឹម រដ្ឋា បើងាកក្រឡេកមកមើលសម្រស់របស់អ្នកកំដរខាងកូនកំលោះនិងកូនក្រមុំ យើងឃើញថា ពួកគេក៏ជះភាពស្រស់ស្អាត បញ្ចេញសម្រស់ក្នុងឈុតប្រពៃណីស្អាតៗម្យ៉ាងម្នាក់ មិនចាញ់សម្រស់របស់ម្ចាស់កម្មវិធីប៉ុន្មាននោះឡើយ។
ជាពិសេស អ្នកកំដរទាំងអស់ ត្រូវបានមហាជនក៏ដូចជាហ្វេនៗស្គាល់ថា សុទ្ធតែជាអ្នកសិល្បៈដែលឈ្មោះល្បីល្បាញ រួមមានដូចជា បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ កញ្ញា រឿន ណាត កញ្ញា ហ្វាហ្វា កញ្ញា អឹង និមល រួមនិងអ្នកកំដរប្រុសលោក ប៉ែន ភ័ក្រសុធារិទ្ធផងដែរ អាចនិយាយបានថា អ្នកកំដរសុទ្ធតែជាតារាដែលមានភាពស្រស់ស្អាតទាំងអស់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ហ្វេនៗបានចាប់អារម្មណ៍ទៅលើ ស្រីស្អាត ហ្វាហ្វា ដែលក្រោយពេលបញ្ចប់តួនាទីជាអ្នកកំដររួច ហើយស្រាប់តែ ហ្វាហ្វា ចេញមកបង្ហាញសម្រស់យ៉ាងចែងចាំងតែម្ដង។ ក្នុងឈុតរ៉ូបកម្មវិធី ពណ៌សាច់ដៃមួយសរសៃ រំលេចសាច់សខ្ចី ស្អាតមិនចាញ់តារាផ្សេងៗនោះទេ គឺចែងចាំងស្អាតខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]