អាមេរិក៖ តារាកីឡាកាសជើងចាស់ Paul Michael Levesque រហ័សនាម Triple H ដែលធ្លាប់បានអង្រួនសង្វៀនសហព័ន្ធកីឡាប្រមាណជាទសវត្សរ៍មកនេះ បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាអ្នកកីឡាកាសហើយ ព្រោះតែបញ្ហាសុខភាព។

ដោយឡែក កីឡាកាសវ័យ៥២ឆ្នាំរូបនេះ បានបញ្ជាក់ពីបញ្ហាសុខភាពថាខ្លួនជំងឺខ្សោយបេះដូងកាលពីខែកញ្ញាឆ្នាំមុន និងថែមមានជំងឺរលាកសួតដោយវីរុសម្យ៉ាងទៀតផង ដែលនេះធ្វើឱ្យរូបលោកបានសម្រេចចិត្តឈប់ពីវិស័យកីឡាកាសមកមើលថែទាំងសុខភាពខ្លួនឯងវិញម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការប្រកួតចុងក្រោយបង្អស់របស់ Triple H គឺនៅប្រទេសជប៉ុន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែមិនត្រូវចាក់ផ្សាយតាមទូរទស្សន៍នោះឡើយ ដោយប្រកួតដែលចាក់ផ្សាយក្នុងទូរទស្សន៍ចុងក្រោយបង្អស់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ជាមួយ Randy Orton នៅអារ៉ាប៊ីសាអូឌីត៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Triple H កាលនៅប្រឡូកក្នុងវិស័យកីឡាកាស
Triple H 
Triple H កាលនៅប្រឡូកក្នុងវិស័យកីឡាកាស
Triple H កាលនៅប្រឡូកក្នុងវិស័យកីឡាកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]