ថៃ៖ ចំពោះតារាសម្ដែងស្រី Kwan Usamanee ត្រូវបានមនុស្សជាច្រើន ចាត់ទុកថា ជាតារាស្រីមួយរូប ដែលមានទាំងសម្រស់ស្រស់ស្អាត និងសមត្ថភាពនៅក្នុងអាជីពសិល្បៈ ដែលធ្វើឲ្យនាងទទួលបានភាពជោគជ័យ នៅក្នុងវិស័យមួយនេះ។

ដោយឡែក កាលពីថ្មីៗនេះ តារាស្រី Kwan Usamanee ស្រាប់តែបានចេញមក បើកបង្ហាញនូវភាពជោគជ័យរបស់ខ្លួនមួយទៀត ដែលជាផ្ទះថ្មីដ៏ប្រណីត ព្រមទាំងបានទម្លាយថា ផ្ទះមួយនេះ នាងទើបតែបានមករស់នៅប្រហែល ២ ឆ្នាំប៉ុណ្ណោះ ដែលមានតម្លៃប្រមាណ ៣៥លានបាត (ប្រហែល ១លានដុល្លារ) និងជាផ្ទះទទេដែលគ្មានការតុបតែងអ្វីទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅក្នុងនោះ ក៏មានការបង្ហាញ ពីការតុបតែង សួនច្បារបែបអ៊ីតាលី ព្រមទាំងផ្នែកខាងក្នុងផ្ទះ ដែលមានការរៀបចំ ​បែប​ពាក់កណ្តាល​ការិយាល័យ​ និងមានគ្រឿងសង្ហារឹមប្រណីតៗផ្សេងទៀត ជួយឲ្យទិដ្ឋភាពក្នុងផ្ទះកាន់តែមានភាពស្រស់ស្អាត។ ម៉្យាងវិញទៀត នៅទីកន្លែងផ្សេងៗដូចជា ផ្ទះបាយ និង បន្ទប់ទឹក ក៏មានការរៀបចំមិនចាញ់គ្នា ដែលពោរពេញដោយភាពស្រស់ស្អាត គួរឲ្យចង់រស់នៅ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kwan
Kwan
ទិដ្ឋភាពក្នុងផ្ទះរបស់ Kwan
ទិដ្ឋភាពក្នុងផ្ទះរបស់ Kwan
ទិដ្ឋភាពក្នុងផ្ទះរបស់ Kwan
ទិដ្ឋភាពក្នុងផ្ទះរបស់ Kwan
ទិដ្ឋភាពក្នុងផ្ទះរបស់ Kwan
ទិដ្ឋភាពក្នុងផ្ទះរបស់ Kwan
ទិដ្ឋភាពក្នុងផ្ទះរបស់ Kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]