រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ពិធីមង្គលការតារាកំប្លែងវ័យក្មេង នីឡា ធ្វើឲ្យគេឯងផ្អើលចាប់អារម្មណ៍ពេញបណ្តាញសង្គម ជាពិសេស ទាក់ទងនឹងសម្លៀកបំពាក់ព្រមទាំង ស្បែកជើងរបស់ស្វាមី ដែលបានជះលុយរហូតដល់ទៅជាង ៨ពាន់ដុល្លារ ក្នុងថ្ងៃមង្គលការនេះ។
យ៉ាងណាមិញ ព័ត៌មានពីឈុតនិងស្បែកជើងមិនទាន់ស្ងាត់ផង ស្រាប់តែ មហាជនផ្ទុះការចាប់អារម្មណ៍ទៅនឹង វីដេអូខ្លីមួយ ដែលចែកចាយពេញបណ្តាញសង្គម TikTok នៅក្នុងការLiveផ្ទាល់មួយ ដោយក្នុងនោះ គេហាក់ចាប់សម្គាល់ថា ស្វាមីរូបនាងជាមនុស្សហួងហែងរឿងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ មនុស្សស្រីតែងMake up មុខមានម្សៅ ស្រាប់តែតារាកំប្លែង នីឡា ចង់ផ្អែកស្មាស្វាមី តែបែរ រូបលោក ច្រានភរិយាចេញ ព្រោះខ្លាចប្រឡាក់អាវខ្លួន មិនតែប៉ុណ្ណោះ រូបលោក ក៏បានបន្តថា អាវមួយហើយ ប្រឡាក់បោកមិនចេញទាល់តែសោះ ដែលនេះធ្វើឲ្យបងប្អូនមួយចំនួនតូច គិតថារូបលោក ហួងហែងរឿងសម្លៀកបំពាក់ខ្លាំងពេក រហូតដល់ថ្នាក់ មិនចង់ឲ្យភរិយាមកជិត តែក្នុងនោះ គេក៏ឃើញ មានអ្នកគាំទ្រមួយចំនួន ក៏គិតថា នេះជារឿងធម្មតាទៅហើយ ព្រោះស្វាមីរូបនាង ជាមនុស្សនិយមរបស់ប្រើប្រាស់យីហ៊ោល្បីៗ ថ្លៃៗ ដូច្នេះហើយ ហួងហែងរឿងនេះក៏គ្មានទាស់ខុសអ្វីដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]