ភ្នំពេញ៖ ដូចដែរមហាជន បានកត់សម្គាល់ក៏ដូចជាប្រទះឃើញជាក់ស្ដែងហើយ ថាសព្វថ្ងៃ មិនថាយុវវ័យក្មេងៗ និងមនុស្សវ័យណានោះទេ តែងតែមានវិបត្តិ បញ្ហាជួបប្រទះរៀងៗខ្លួន ដោយអ្នកខ្លះ ក៏មានវិធីដំណោះស្រាយ អាចទាញខ្លួនចេញពីបញ្ហា បាន ប៉ុន្តែអ្នកខ្លះទៀត បែរជាគិតឃើញតែផ្លូវ.គិត.ខ្លី បញ្ច.ប់.ជីវិត ដើម្បីគេចពីបញ្ហាទាំងអស់នោះទៅវិញ។

យ៉ាងណាមិញ ការជ្រើសររើសយកវិធី.បញ្ច.ប់ជី.វិត ដើម្បីបញ្ចប់បញ្ហានេះ មិនមែនជាដំណោះស្រាយដែលល្អបំផុត ដែរអ្នករាល់គ្នាមួយចំនួនតែងយកមកប្រើនោះទេ។ ផ្ទុយទៅវិញ បែរជានាំទុក្ខដល់គ្រួសារបងប្អូនដែលជាអ្នករស់នៅឯណោះវិញទេ ដូច្នេះដើម្បីដកខ្លួនចេញពីការ.គិ.តអវិជ្ជមាន ក្នុងផ្លូវ.គិត.ខ្លីដើម្បីដោះស្រាយបញ្ហា តារាសម្ដែងស្រីដ៏ស្រស់ស្អាត កញ្ញា អូនផ្កាយ បានចេញមករៀបរាប់រឿងរ៉ាវដែលខ្លួនធ្លាប់បានធ្វើ ដែលនាំជាវិប្បដិសារីមកដល់សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អូនផ្កាយ បានរៀបរាប់ទាំងទឹកភ្នែក នៅក្នុងអំឡុងឆ្នាំ២០១៧ រហូតដល់២០២០ រឿងរ៉ាវ.ធ្លា.ក់.ពីលើអាគារពីជាន់ទី១២ របស់នាងបានធ្វើឲ្យកក្រើកប្រទេសកម្ពុជាតែម្ដង ដោយតាំងពីពេលនោះមកស្រមោលអតីតកាលបានតាមនៅក្នុងចិត្តនាងជាប់ជានិច្ច ព្រោះត្រូវទទួលរងនូវពាក្យសម្ដីមនុស្សជុំវិញខ្លួនស្ដីបន្ទាសដល់រូបនាង ដោយមានតែគ្រួសារប៉ុណ្ណោះដែលជាមនុស្សលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តជានិច្ច។

ទន្ទឹមនឹងនេះ អូនផ្កាយ ក៏បានសុំចិត្តមហាជនក៏ដូចជាមនុស្សគិត អវិជ្ជមានមួយចំនួន នៅពេលដែលឃើញមនុស្សកំពុងជួបទុក្ខ សុំត្រឹមតែពាក្យលើកទឹកចិត្ត កុំជាន់បន្ថែម ព្រោះថាទោះស្ថិតក្នុងស្ថានភាពបែបណា អ្នកដែលកំពុងតែទទួលរងនៅបញ្ហាផ្លូវចិត្ត ត្រូវការតែកម្លាំងចិត្តពាក្យលួងលោម នឹងការលើកទឹកចិត្តប៉ុណ្ណោះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

អូនផ្កាយ
អូនផ្កាយ
អូនផ្កាយ
@ounjanny168

♬ សំឡេងដើម - Oun Janny108
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]