ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹងនៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត Ford ស៊េរីថ្មី នៅប្រទេសអូស្រ្តាលី និងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តខ្នាតធំនៅប្រទេសថៃ ដែលមានគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តអ្នកស្រឡាញ់រថយន្ត។
មិនបង្អង់យូរបន្ទាប់ពីក្រុមហ៊ុន Ford Motor Company បានប្រកាសជាផ្លូវការនោះ Ford Cambodia ក៏បានបើកទទួលការកក់ជាផ្លូវនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ផងដែរ ជាមួយនឹងតម្លៃពិសេស និងជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែបដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ ក្រហម និងខៀវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្ត Ford Everest ត្រូវបានមហាជនទទួលស្គាល់ថា ជារថយន្ត Luxury Off-Road SUV ដែលរថយន្តនេះល្បីល្បាញទាំងប្រណិតភាព ផាសុកភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺ ផ្លូវដែលមានឧបសគ្គតែម្តង។
ដោយផ្តោតសំខាន់លើប្រណិតភាព រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នេះបានផ្លាស់ប្តូរនូវរូបរាងថ្មីទាំងស្រុងដោយផ្នែកខាងមុខនៃរថយន្តបានយកគំរូទៅតាមរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដោយបានបំពាក់ចង្កៀង LED រចនាជារាងអក្សរ C ប្រភេទ Matrix LED និងប៉ាណាចំកណ្តាលធំជាងមុន ហើយចំណុចដែលបានបន្ថែមនោះ គឺបានបំពាក់នូវទម្ពក់ដែកសណ្តោងចំនួន 2 ដូចទៅនឹង Ford Ranger Raptor ផងដែរ យ៉ាន់កង់អាលុយមីញ៉ូមទំហំ 20 អ៊ីញ រចនាម៉ូដថ្មីស្រឡាងជាមួយនឹងជម្រើសពណ៌ប្រាក់ ឬពណ៌ខ្មៅ។
ប៉ុន្តែអ្វីដែលអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍នោះគឺ ផ្នែកខាងក្រោយនៃរថយន្តតែម្តង ដែលបានរចនាយ៉ាងទាន់សម័យ និងទាក់ទាញបំផុតមិនធ្លាប់មានពីមុនមក ដោយចំកណ្តាលនៃរថយន្តបានបំពាក់នូវអក្សរផុស EVEREST ចំកណ្តាល ហើយចង្កៀងផ្នែកខាងក្រោយជាប្រភេទ LED ដែលរចនាជារាងជ្រុងកាច់កែង និងមានឆ្នូតក្រហមប្រដេញស្រដៀងទៅនឹងរថយន្ត Ford Mustang ដែលមើលទៅពិតស្អាតប្លែក។
មិនត្រឹមតែប្រណិតភាពផ្នែកខាងក្រៅប៉ុណ្ណោះទេ ថែមទាំងកាន់តែផ្តល់ជូននូវផាសុកភាពផ្នែកខាងក្នុង ដែលភាគច្រើននៃឧបករណ៍ដែលបានបំពាក់សុទ្ធតែធ្វើឡើងពីស្បែកប្រណិត ចំណុចពិសេសដែលមានបំពាក់នោះក៏មិនខុសពីរថយន្ត Ford ជំនាន់ថ្មីផ្សេងដែលនោះគឺកុងទ័រឌីជីថលថ្មីស្រឡាងទំហំ 8 ឬ 12.4 អ៊ីញ។
អេក្រង់ Touchscreen កម្រិតខ្ពស់បញ្ឈរចំកណ្តាលទំហំ 10.1 ឬ 12 អ៊ីញ ប្រអប់លេខស៊េរីថ្មី6 វគ្គអូតូ ឬ 10 វគ្គអូតូ ទៅតាមជម្រើសនៃម៉ូឌែលរថយន្តនីមួយៗ អាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ចង្កូតបូមអេឡិចត្រូនិចដែលមានមុខងារច្រើនសម្បូរបែបជាងមុន និងចំណុចមិនអាចខ្វះបានសម្រាប់ Ford Everest នោះគឺប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់គ្រប់ជួរ។
ដូចបានបញ្ជាក់ខាងលើ រថយន្ត Ford Everest ជារថយន្ត Luxury Off-Road SUV ចំណុចដែលអាចបញ្ជាក់បានថា រថយន្តនេះអាចជំនះបានគ្រប់ឧបសគ្គនោះគឺ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវដែលមានជម្រើសរហូតដល់ទៅ 7 រួមមាន៖ ធម្មតា សន្សំសំចៃ ស្ព័រ អូសសណ្តោង រអិល ភក់ និងខ្សាច់។
បូករួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្ត (កាប់ពីតាស) ប្រព័ន្ធជើងក្រោមធ្វើកំណែទម្រង់ថ្មី ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលធ្វើឲ្យរថយន្តនេះមានសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
· អគារតាំងបង្ហាញសាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
· អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
· អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
· អគារតាំងបង្ហាញសាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
· អគារតាំងបង្ហាញសាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]