ភ្នំពេញ៖ តន្រ្តីករល្បីៗ អ្នកបង្កើតមាតិកា និងឥស្សរជនលេចធ្លោក្នុងវិស័យកម្សាន្តនានាក្នុងប្រទេសកម្ពុជា បានមកជួបជុំគ្នានៅក្នុងកម្មវិធីពានរង្វាន់ Pleng Music Awards 2022 ដើម្បីទទួលស្គាល់ស្នាដៃ សមិទ្ធផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និងអ្នកផលិតតន្រ្តីដែលមាននៅក្នុងកម្មវិធី Pleng app និងអបអរសាទរឧត្តមភាពនៃច្នៃប្រឌិតក្នុងវិស័យតន្ត្រីរបស់កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីពានរង្វាន់នេះបានចាប់ផ្ដើមឡើងជាមួយការដើរលើកម្រាលព្រំក្រហមដ៏ពិសេស ដែលមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើន ដែលមានការបង្ហាញនូវសម្លៀកបំពាក់ដ៏ស្រស់ស្អាត ជាមួយនឹងការរចនាម៉ូតប្លែកៗ ដែលបញ្ចូលនូវភាពច្នៃប្រឌិតរបស់វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងជាសក្ខីភាពពិតប្រាកដ ចំពោះឧស្សាហកម្មម៉ូដសម្លៀកបំពាក់ដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅកម្ពុជា។

ជ័យលាភីឈ្នះពានរង្វាន់ទាំងអស់ត្រូវបានប្រកាសនៅ Garden City​ Hotel កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា ហើយត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក Pleng និង Smart Axiata បានទាក់ទាញអ្នកទស្សនាជាង ២៨​ម៉ឺននាក់។ កម្មវិធី​នេះ​មាន​ការ​សម្ដែង​ដ៏​រំភើប​រីករាយ​ពី​តារា​ដែល​កំពុង​រះ​នៅ​កម្ពុជាដូចជា លោក ខេម កញ្ញា ទេព បូព្រឹក្ស លោក G-Devith ក្រុម CG Movement ក្រុម KlapYaHandz កញ្ញា Rabee កញ្ញា Sophia Kao លោក ស៊ូលី ផេង លោក លាន បញ្ចនីត កញ្ញា គន្ធា លោក Glommy Vincent កញ្ញា តី លោក DJ Alex និងកញ្ញា Christ រួមជាមួយនឹងសិល្បករ សិល្បការិនីជើងចាស់ជាច្រើនទៀត រួមទាំង លោក ​ណយ វ៉ានណេត  អ្នកនាង ម៉េង កែវពេជ្ជតា លោក ឯក ស៊ីដេ អ្នកនាង យក់ ថិតរដ្ឋា និងតារាកំប្លែង លោក យាយយ៉យ និងអ្នក កាតុផងដែរ។

ពានរង្វាន់ដ៏ពិសេសមួយក៏ត្រូវបានប្រកាសផងដែរ ក្នុងកម្មវិធីពានរង្វាន់ Pleng Music Awards 2022 គឺពានរង្វាន់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ2022។ ដើម្បីឆ្លុះបញ្ចាំងពីគុណតម្លៃសប្បុរសធម៌ដ៏រឹងមាំរបស់ក្រុមហ៊ុន Smart ថវិកាទាំងអស់ដែលបានមកពីការបោះឆ្នោតពីសាធារណៈជននឹងត្រូវបរិច្ចាគកាន់ មន្ទីរពេទ្យកុមារអង្គរ និង មូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងរយៈពេលប្រាំបួនថ្ងៃ សំឡេងឆ្នោតទទួលបានជិត ៣២,០០០សម្លេង ដែលគិតជាទឹកប្រាក់សរុបស្នើរនឹងចំនួន ៦៣,៦៦៤ ពាន់ដុល្លារ

ពាន​រង្វាន់​សិល្បការិនី​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​ប្រគល់​ជូន​​កញ្ញា តន់ ចន្ទសីម៉ា ដែល​ល្បី​ល្បាញខាង​ក្បាច់​រាំរបស់ខ្លួនក្នុងបទ Lambo Toy បទ Lan Saren និងបទ WIFI។ ​​បទចម្រៀងទោល 'Are You Ok?' ដែលទទួលស្គាល់ជាអន្តរជាតិរបស់តារាចម្រៀងមួយរូបនេះ ក៏ត្រូវបានពានរង្វាន់ជាពិសេសសម្រាប់ទទួលបានការចូលមើលក្នុង YouTube រហូតដល់ ១០០ លានដង ក្នុងរយៈពេលពីរសប្តាហ៍។

លោក ស៊ូលី ផេង ក្លាយជាម្ចាស់ពានសិល្បករ​​ប្រចាំ​ឆ្នាំ ខណៈ​ពានរង្វាន់សិល្បករ​​​ ឬសិល្បការិនីថ្មីប្រចាំឆ្នាំ ត្រូវបានទៅលើកញ្ញា ​​ អ៊ុក សុវណ្ណារី។ បទចម្រៀង «វីរនារី» របស់កញ្ញ ទេព បូព្រឹក្ស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតទទួលបានពានរង្វាន់សរុបចំនួន ០៣ រួមមាន៖ ពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ ពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ និងពានរង្វាន់វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ។ ក្នុង​សុន្ទរកថា​ទទួល​យកពានរង្វាន់ កញ្ញា​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ​ដែល​បាន​បន្ត​នៅ​ជាមួ​យ​នាង​នៅក្នុង «គ្រាដ៏លំបាកបំផុត» រហូត​ដល់​សព្វ​ថ្ងៃ។

​​កញ្ញា តន់ ចន្ទសីម៉ា លោក ខេម និងបទចម្រៀង «ខកខាន» របស់លោក ស៊ូលី ផេង ទទួលបានពានរង្វាន់ពិសេសរៀងៗខ្លួនដូចជា ពានរង្វាន់សិល្បការិនី ដែលមានកាស្ដាប់ច្រើនជាងគេលើ Pleng ពានរង្វាន់សិល្បករដែលមានការស្ដាប់ច្រើនជាងគេលើ Pleng និងពានរង្វាន់បទចម្រៀង ដែលមានការស្ដាប់ច្រើនជាងគេលើ Pleng។ ក្រុមតន្រ្តីដ៏ពេញនិយមក្នុងស្រុក​ គឺក្រុមតូច Smallworld Smallband ទទួលបានពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ។ សម្រាប់បទចម្រៀងដ៏ល្បីឈ្មោះ «ទេពធីតា» ច្រៀងរួមគ្នាដោយលោក Ran និងលោក HENG ទទួលបានពានរង្វាន់បទចម្រៀងរួមគ្នាប្រចាំឆ្នាំ។

ពានរង្វាន់ពិសេសមួយ គឺពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យក្នុងជីវិតត្រូវបានប្រគល់ជូនលោក ព្រាប សុវត្ថិ ដែលជាសិល្បករដ៏ល្បីឈ្មោះក្នុងវិស័យតន្ត្រីនៅកម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ២០០០។​

នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan មានប្រសាសន៍ថា៖

លោកបានបន្ថែមទៀតថា៖

ពានរង្វាន់ទាំង៧ ដែលត្រូវបានប្រគល់ជូនជ័យលាភីនៅកម្មវិធីពានរង្វាន់ Pleng Music Awards គឺពានរង្វាន់សិល្បការិនីប្រចាំឆ្នាំ ពានរង្វាន់សិល្បករប្រចាំឆ្នាំ ពានរង្វាន់សិល្បករ​​​ ឬសិល្បការិនីថ្មីប្រចាំឆ្នាំ ពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ ពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ ពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ និង ពានរង្វាន់បទចម្រៀងរួមគ្នាប្រចាំឆ្នាំ។

ជ័យលាភីពានរង្វាន់ទាំងប្រាំពីរត្រូវបានកំណត់ដោយអ្នកគាំទ្រតាមរយៈការបោះឆ្នោតជាសាធារណៈ (ស្មើរនឹង ៤០ ភាគរយនៃពិន្ទុសរុប) ដោយការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើរនឹង៤០ ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការនី និងបទចម្រៀងនៅលើ Pleng (ស្មើរនឹង ២០ ភាគរយនៃពិន្ទុសរុប)។ ការបោះឆ្នោតបានចាប់ផ្តើម នៅថ្ងៃទី១៦ ខែកុម្ភៈ និងបិទនៅថ្ងៃទី៩ ខែមីនា។

ពានរង្វាន់ពិសេសចំនួនប្រាំពីរគឺ ពានរង្វាន់សិល្បការិនីស្ដាប់ច្រើនជាងគេនៅលើ Pleng ពានរង្វាន់សិល្បករស្ដាប់ច្រើនជាងគេច្រើនបំផុតនៅលើ Pleng ពានរង្វាន់បទចម្រៀងស្ដាប់ច្រើនបំផុតនៅលើ Pleng ពានរង្វាន់វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ ពានរង្វាន់វីដេអូចម្រៀងដែលមានអ្នកចូលមើលជាង ១០០ដង លើ YouTube ក្នុងរយៈពេល២សប្តាហ៍ ពានរង្វាន់អ្នកបង្កើតមាតិកាល្អបំផុតឆ្នាំ២០២២ ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យក្នុងជីវិត។

ជ័យលាភីពានរង្វាន់ Pleng Music Awards 2022 រួមមាន៖

  • ពានរង្វាន់សិល្បការិនីប្រចាំឆ្នាំ

តន់ ចន្ទសីម៉ា

  • ពានរង្វាន់សិល្បករប្រចាំឆ្នាំ

ស៊ូលី ផេង

  • ពានរង្វាន់សិល្បករ​ ឬសិល្បការិនីថ្មីប្រចាំឆ្នាំ

អ៊ុក សុវណ្ណារី

  • ពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ

បទ វីរនារី ដោយ ទេព បូព្រឹក្ស

  • ពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ

បទ វីរនារី ដោយ ទេព បូព្រឹក្ស

  • ពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ

ក្រុមតូច​ (SmallWorld SmallBand)

  • ពានរង្វាន់បទចម្រៀងរួមគ្នាប្រចាំឆ្នាំ

បទ ទេពធីតា ដោយ​  RAN ft. HENG

  • ពានរង្វាន់សិល្បការិនីស្ដាប់ច្រើនជាងគេលើ Pleng

តន់ ចន្ទសីម៉ា

  • ពានរង្វាន់សិល្បការស្ដាប់ច្រើនជាងគេលើ Pleng

ខេម

  • ពានរង្វាន់បទម្រៀងស្ដាប់ច្រើនជាងគេលើ Pleng

ខកខាន (Missed) ដោយ ស៊ូលី ផេង

  • ពានរង្វាន់ «វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ»

បទ វីរនារី ដោយ ទេព បូព្រឹក្ស

  • ពានរង្វាន់ «វីដេអូបទចម្រៀងដំបូងគេដែលមានការមើល 100លានដងក្នុង YouTube ក្នុង 2 សប្តាហ៍

Are You Ok? ដោយ តន់ ចន្ទសីម៉ា

  • ពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ»

ខេមរា

  • ពានរង្វាន់សមិទ្ធផលដ៏អស្ចារ្យក្នុងជីវិត

ព្រាប សុវត្ថិ

Pleng គឺ​ជា​កម្មវិធី​ស្ដាប់​តន្ត្រីលើអនឡាញ ដែលគេទាញយកច្រើនជាងបំផុតនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱ្យអ្នកស្តាប់នូវបទចម្រៀងជាង១ លានបទពីសិល្បករក្នុងស្រុក និងអន្តរជាតិជាង១ម៉ឺននាក់។ កម្មវិធីនេះភ្ជាប់សិល្បករខ្មែរជាមួយនឹងចំនួនអ្នកគាំទ្រដែលកំពុងកើនឡើងឥតឈប់ឈរ ដែលអនុញ្ញាតឱ្យមានការកោតសរសើរយ៉ាងជ្រាលជ្រៅនៃតន្ត្រីនៅកម្ពុជា និងទេពកោសល្យ។

ដោយប្រើប្រាស់ទិន្នន័យពីទូរគមនាគមន៍យ៉ាងសម្បូរបែប Pleng ផ្តល់ជូនអាជីវកម្មនូវឱកាសផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងសមត្ថភាពខ្លាំង ដើម្បីសម្រេចបាននូវភាពខុសគ្នា និង សារដែលមានលក្ខណៈផ្ទាល់ខ្លួនចំពោះទីផ្សារសម្រាប់ពលរដ្ឋវ័យក្មេងបំផុត និងការរីកចម្រើនបំផុតនៃចំនួនប្រជាជនកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពី Pleng by Smart សូមចូលទៅកាន់គេហទំព័រ៖ https://www.smart.com.kh/pleng-music-awards/ និងតាមដានលើទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/PlengBySmart

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!          

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]