រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេលបែកធ្លាយរូបភាព ក្នុងថ្ងៃភ្ជាប់ពាក្យរួចមក អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាចង់ដឹងចង់ឮយ៉ាងខ្លាំង ពីប្រវត្តិរបស់គូដណ្តឹងរបស់ លោក ឌួង ឆាយ ជាខ្លាំង ព្រោះមើលទៅ រូបនាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតដូចបវរកញ្ញានោះឡើយ សូម្បីតែការរៀបចំខ្លួន ស្លៀកពាក់ក៏មើលទៅ ពិតជាថ្លៃថ្នូរ ហេតុនេះហើយ ទើបមហាជនគិតថា រូបនាងប្រហែលមកពីគ្រួសារអភិជនហើយ។
យ៉ាងណាមិញ តាមការពិតនោះ គូដណ្តឹងរបស់លោក ឌួង ឆាយ ដែលម្តាយជាអ្នកផ្សំផ្គុំនេះ ត្រូវជាសាច់ថ្លៃរបស់បងប្អូនថ្លៃរបស់ខ្លួនផងដែរ មិនមែនអ្នកឆ្ងាយនោះឡើយ មិនតែប៉ុណ្ណោះ គ្រួសារខាងស្រីក៏មិនមែនជា ត្រកូឡអភិជនអ្វីនោះឡើយ ប៉ុន្តែ ក៏ត្រូវគេស្គាល់ថា ជាគ្រួសារអ្នកមានស្តុកស្តម្ភមួយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង គ្រួសាររូបនាង ជាអ្នកលក់មាស-ប្លាទីន នៅក្នុងផ្សារចំបក់ ឈៀងសាលាស្រុកបាទី ក្នុងខេត្តតាកែវ លើសពីនេះទៅទៀត ក៏នៅហ្គារ៉ាសសាំងផ្ទាល់ខ្លួនផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]