រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រុម Small World Small Band (SWSB) ប្រកាសបែកក្រុមគ្នា បន្ទាប់ពីរួមដំណើរជាមួយគ្នារយៈពេល៩ឆ្នាំ ធ្វើឲ្យមហាជនជាច្រើន បង្ហាញភាពសោកស្តាយជាខ្លាំង ព្រោះអ្នកទាំង៤ បានពាំនាំយកអ្វីដែលថ្មី និងចម្រៀងមនោសញ្ចេតនា សាកសមបំផុតសម្រាប់យុវវ័យកន្លងមក។

យ៉ាងណាមិញ គួរឲ្យស្តាយជាខ្លាំង ចាប់ដៃគ្នាប្រឹងរយៈពេលកន្លងមក ពេលនេះ អតីតក្រុមSWSB ទទួលបានពាន រង្វាន់មួយ ក្នុងពានរង្វាន់ប្រចាំឆ្នាំ ក្នុងកម្មពិធី ពានរង្វាន់Pleng កាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ក្រុមមួយនេះ បែរជាគ្មានវាសនាឡើងយកពានដោយផ្ទាល់ ខណៈក្នុងកម្មពិធីទាំងមូល គេឃើញមានតែវត្តមានរបស់ តារាចម្រៀងស្រី កេសរ តែម្នាក់ប៉ុណ្ណោះ រីឯតារាចម្រៀង៣នាក់ផ្សេងទៀត មិនបានចូលរួមនោះឡើយ ដូច្នេះ DJ Nana ជាអ្នកតំណាងឡើងយកជំនួសវិញ ចំណែក តារាស្រី កេសរ បានត្រឹមតែ អួលដើមកក្រោកទះដៃ ទទួលការសាទរពីមហាជន ធ្វើឲ្យហ្វេនៗរំជួលចិត្តជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]