កូរ៉េខាងត្បូង៖ ពិតណាស់ ពិធីរៀបមង្គលការរបស់កំពូលតារាសម្ដែង Hyun Bin និង Son Ye Jin នឹងប្រារព្ធរៀបចំពិធីឡើងនៅម៉ោង ១១ ព្រឹក ថ្ងៃទី ៣១ខែមីនានេះ ដែលមានទីតាំងនៅឯតំបន់ Aston House នៃសណ្ឋាគារ Sheraton Grand Waterhill ស្ថិតក្នុងសង្កាត់ Gwangjin ទីក្រុងសេអ៊ូល។
ទន្ទឹមនឹងនេះ ស្របពេលដែលថ្ងៃមង្គលកាន់តែខិតជិតមកដល់ ថ្មីៗនេះនៅក្នុងបណ្តាញសង្គម TikTok មួយទើបតែបានបង្ហាញទិដ្ឋភាពខ្លះៗ អំពីកន្លែងរៀបចំពិធីរបស់តារាមួយគូនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងឃ្លីបវីដេអូនោះ យើងឃើញថាកន្លែងទាំងមូលត្រូវបានគេតុបតែងយ៉ាងល្អនិងស្រស់បំព្រងបំផុត។ មានខ្លោងទ្វារផ្កា កៅអីសម្រាប់ភ្ញៀវចំនួន ២០០នាក់ត្រូវបានតុបតែង រួមនឹងផ្កាស្រស់ក៏ត្រូវបានគេដាក់តាមច្រកផ្លូវផងដែរ។ ហើយបើតាមប្រភព បានទម្លាយថា ការចំណាយនៃអាពាហ៍ពិពាហ៍ទាំងមូល (ទាំងតម្លៃជួលទីកន្លែង ការតុបតែង និងសេវាកម្មផ្សេងៗ) ត្រូវបានគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់ក៏ចំណាយអស់ប្រហែលខ្ទង់ ១៧០លានវ៉ុន ឬស្មើនឹង ១៣,៨៥៤៩ ដុល្លារឯណោះ៕
ប្រភព៖ kenh14.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]