បរទេស៖ ថ្មីៗនេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការ ឆ្នាំនេះ ក៏បានក្លាយជាការយកចិត្តទុកដាក់ ពីទស្សនិកជនជាច្រើន ដោយសារតែហេតុផលចម្បង មិនមែនជាពានរង្វាន់នោះទេ ប៉ុន្តែបែរជា សកម្មភាពរបស់ លោក Will Smith ដើម្បីការពារកិត្តិយសរបស់ភរិយាខ្លួន នៅលើឆាកនៃកម្មវិធី ដោយបាន​ដើរ​សំដៅ​ទៅ​លើ​ឆាក ហើយ​បាន​ទះតារា​កំប្លែង​ប្រុស Chris Rock មួយដៃ ដែលបាននិយាយ​លេង​សើចពីប្រពន្ធរបស់ខ្លួន។ 

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ ពីជីវិតប្រពន្ធរបស់ លោក Will Smith និង ភរិយា នាង Jada Pinkett គឺជាទំនាក់ទំនងស្នេហាមួយយ៉ាងយូរ ដោយនៅក្នុងអំឡុងឆ្នាំ ១៩៩៤ លោក Will Smith និង Jada Pinkett បានជួបគ្នាជាលើកដំបូង នៅពេលដែលនាងបានធ្វើសវនកម្មសម្រាប់តួនាទីនៅក្នុងរឿងមួយ។ តែទោះយ៉ាងណា នៅពេលនោះ Will Smith ក៏បានរៀបការជាមួយ Sheree Zampino ហើយមានកូនប្រុសម្នាក់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងឆ្នាំ ១៩៩៥ លោក Will Smith ក៏បានចាប់ផ្តើមទំនាក់ទំនងស្នេហា ជាមួយនឹងភរិយារូបនេះ បន្ទាប់ពី បានបែ.ក.បា.ក់ជាមួយ Sheree Zampino ។ ហើយក្នុង ឆ្នាំ ១៩៩៧ រូបលោក ក៏បានធ្វើការស្នើសុំរៀបការ ទៅប្រពន្ធរបស់ខ្លួន ដែលពិធី​រៀប​ការ​ជា​លក្ខណៈ​ឯកជន​រវាង​អ្នក​ទាំង​ពីរ​ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Baltimore ដែលជា​ស្រុក​កំណើត​របស់ Jada តែម្ដង៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Will Smith និង ភរិយា
Will Smith និង ភរិយា
Will Smith និង ភរិយា
Will Smith និង ភរិយា
Will Smith និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]