ថៃ៖ បានធ្វើឲ្យមនុស្សជាច្រើន មានការផ្តោតអារម្មណ៍យ៉ាងខ្លាំង សម្រាប់តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK ដែលបានជិះយន្តហោះត្រឡប់ មកលេងគ្រួសារនៅប្រទេសថៃ ដើម្បីធ្វើការប្រារព្ធខួបកំណើតគម្រប់ ២៥ ឆ្នាំរបស់ខ្លួន ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
ក្រៅពី មានការរៀបចំខួបកំណើតយ៉ាងកក់ក្ដៅហើយ រូបរាងក៏ដូចជាការតុបតែងខ្លួនដ៏ពេញនិយមរបស់ Lisa នៅក្នុងរ៉ូបពណ៌ខៀវភ្លឺចែងចាំងនោះ ក៏ត្រូវបានហ្វេនៗយកចិត្តទុកដាក់មិនចាញ់គ្នាដែរ ដោយចេញមកព្រមជាមួយនឹង គ្រឿងអលង្កាមួយចំនួន ដែលនាងបានពាក់នៅលើខ្លួន ដែលមានតម្លៃថ្លៃ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមរយៈគណនី Instagram របស់ lalisam_closet បានបង្ហាញពីព័ត៌មានលម្អិតនៃរ៉ូបដែល Lisa បានពាក់ទៅក្នុងកម្មវិធីខួបកំណើត ហើយរ៉ូបពណ៌ខៀវខ្ចីដោយ Lirika Matoshi មានតម្លៃ ១៩០០ ដុល្លារ និងស្បែកជើងកែងពី Rene Caovilla តម្លៃ ១៤៦១ ដុល្លារ ។
ចំណែកឯ គ្រឿងអលង្ការវិញ ក៏មានភាពប្រណីតដូចគ្នា ដោយចាប់ផ្តើម ជាមួយនឹង ខ្សែកពីក្រុមហ៊ុន CELINE មានតម្លៃ ៣៨០០ ដុល្លារ ចិញ្ចៀនពេជ្រពីក្រុមហ៊ុន BVLGARI និងចិញ្ចៀន Griffe មានតម្លៃប្រមាណ ៤០០០០ ដុល្លារ ខណៈដែល ចិញ្ចៀនម៉ាក Roma Amor មិនទាន់បានដឹងតម្លៃនៅឡើយ។
ហើយព្រឹត្តិការណ៍មួយនេះ ដោយរួមបញ្ចូលទាំងតម្លៃរ៉ូបរបស់ Lisa អាចឈានចូលខ្ទង់ប្រមាណ ១,៥ លានបាត ប្រហែលជាង ៤ ម៉ឺនដុល្លារ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]