កម្សាន្ត៖ បច្ចប្បន្ន កំពូលតារាចម្រៀងប្រុសដ៏ល្បី និងមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ក្រៅពីជោគជ័យលើវិស័យសិល្បៈ និងជំនួញផ្សេងៗ តារារូបនេះក៏បានជោគជ័យមួយផ្នែកធំលើរឿងស្នេហា ហើយពេលនេះ រូបលោកកំពុងរស់នៅយ៉ាងមានសុភមង្គល ជាមួយភរិយា និងកូនៗ ៣នាក់សុទ្ធសឹងតែគួរឲ្យក្នាញ់។   

ក្នុងនោះផងដែរ នាពេលថ្មីៗនេះ នៅក្នុងការឡាយផ្ទាល់ពិសេសមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា ស្រាប់តែរំលឹកដល់អតីតកាលគាស់កកាយ ពីជីវិតអាពាហ៍ពិពាហ៍របស់លោកជាមួយនឹងភរិយា ដែលជាចម្ងល់របស់មហាជនថា លោក ខេមរៈ សិរីមន្ត បានរៀបការនិងមានភរិយាពីពេលណាមក ព្រោះពេលដែលចាប់ផ្ដើមល្បីស្រាប់តែលេចមុខភរិយានិងកូនៗមក ទាំងដែលលោកមិនដែលបង្ហាញរូបភាពរៀបការម្ដងណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ លោក ខេមរៈ បានបកស្រាយថា លោក មិនដែលលាក់បាំងភរិយាឡើយ ដោយនេះគ្រាន់តែជាសំណូមពររបស់ភរិយា ចង់បានជីវិតឯកជនប៉ុណ្ណោះ ហើយលោកថែមទាំងបានរៀបការតាមប្រពៃណីស្របច្បាប់ ចុះអេតាស៊ីវិលជាប្តីប្រពន្ធពេញច្បាប់។ លើសពីនេះ លោកក៏បានបន្ថែមថា ដោយសម័យនោះលោក និងភរិយា នៅមានជីវភាពខ្វះខាត កំពុងតស៊ូកសាងគ្រួសារឲ្យមកដូចសព្វថ្ងៃនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ខេមរៈ​និងភរិយា
ខេមរៈ​និងភរិយា
ខេមរៈ និងគ្រួសារ
ខេមរៈ​និងភរិយា
ខេមរៈ​និងភរិយា
@sambathphanna

មូលហេតុ ខេមរះសិរីមន្ត លាក់ប្រពន្ធ

♬ original sound - user775981018353
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត