ស្របពេលដែលគូស្នេហ៍មួយចំនួន អាចមានកូនយ៉ាងឆាប់រហ័សក្រោយព្យាយាមត្រឹមតែ ២ ឬ ៣ខែ ក៏មានគូស្នេហ៍ខ្លះទៀត ព្យាយាមរាប់ឆ្នាំហើយ នៅតែមិនទាន់មានកូន ដូចក្ដីប្រាថ្នា។ ពិតណាស់ ការរង់ចាំជារឿងដ៏ពិបាកមួយសម្រាប់គ្នាយើង ដែលអាចបង្កជាបញ្ហាស្រ្តេស ឬបាក់ទឹកចិត្តជាដើម។
ហេតុនេះហើយ យើងគួរបង្កើនឱកាសនៃការមានផ្ទៃពោះ ដោយការផ្លាស់ប្ដូរទម្លាប់មួយចំនួន ដូចជាបែបបទរស់នៅ របបអាហារ និងសកម្មភាពដទៃទៀត។ យ៉ាងណាមិញ ខាងក្រោមនេះជាកត្តាទាំង៥ ដែលនាំឲ្យយើងពិបាកមានកូន ក៏ដូចជាតិចនិកដោះស្រាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ស្រ្តេស
បញ្ហាស្រ្តេសរ៉ាំរ៉ៃ អាចបង្កផលប៉ះពាល់ជាច្រើនដល់សុខភាព រួមទាំងលទ្ធភាពនៃការមានកូនរបស់យើង។ នៅពេលដែលយើងទទួលផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពរាងកាយ និងផ្លូវចិត្ត វាអាចកាត់បន្ថយឱកាសនៃការពពោះដូចគ្នា។ ចំណែកឯបញ្ហាស្រ្តេសធ្ងន់ធ្ងរអំឡុងពេលមានផ្ទៃពោះ ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ទាំងសុខភាពម្ដាយ និងទារក។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
២. គេងមិនគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការគេងស្កប់ស្កល់ និងគ្រប់គ្រាន់ពេញមួយយប់ មិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនដល់ស្បែក និងបំពេញថាមពលដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចកាត់បន្ថយស្រ្តេស និងជួយបង្កើនឱកាសនៃការពពោះ។ ផ្ទុយមកវិញ បើយើងគេងមិនគ្រប់គ្រាន់ យើងអាចប្រឈមនឹងបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ បង្កើនឱកាសឆ្លងមេរោគផ្សេងៗ ចំនួនមេជីវិតឈ្មោលថយចុះសម្រាប់បុរស និងបញ្ហាបាត់រដូវសម្រាប់ស្ត្រី។
៣. លើសទម្ងន់
ចំពោះស្ត្រីដែលលើសទម្ងន់ ឬធាត់ជ្រុល ក៏អាចជួបបញ្ហាពិបាកក្នុងការមានផ្ទៃពោះខ្លាំងជាងស្ត្រីដែលមានទម្ងន់ខ្លួនសមល្មម ពីព្រោះខ្លាញ់ដែលលើសនៅក្នុងរាងកាយ អាចបណ្ដាលឲ្យរដូវមិនទៀងទាត់ ឬការបញ្ចេញពងអូវុលមិនត្រឹមត្រូវ។ កត្តាទាំងពីរនេះ សុទ្ធតែអាចកាត់បន្ថយលទ្ធភាពនៃការមានកូន ដែលនាំឲ្យពិបាកមានផ្ទៃពោះ។ មួយវិញទៀត សូម្បីតែទម្ងន់រាងកាយស្គមជ្រុល ក៏អាចបង្កជាបញ្ហាដល់អ្នកដែលព្យាយាមយកកូនដែរ ដូច្នេះហើយ ស្រីៗយើងគួរញ៉ាំអាហារល្អៗ និងធ្វើលំហាត់ប្រាណជាទៀងទាត់ ដើម្បីជួយឲ្យរាងកាយមានភាពសមសួន ទើបជាការប្រសើរ។
៤. វដ្ដរដូវមិនទៀងទាត់
ជាក់ស្ដែង មានមូលហេតុជាច្រើនដែលធ្វើឲ្យស្ត្រីយើងមានរដូវមិនទៀងទាត់ ដូចជាបញ្ហាអ័រម៉ូន លើសទម្ងន់ ឬស្រ្តេសជាដើម។ បញ្ហានេះ អាចបង្កជាការពិបាកក្នុងការគណនាពេលវេលាបញ្ចេញពងអូវុល ដូច្នេះហើយទោះបីជាយើងព្យាយាមយូរប៉ុន្មាន ក៏ឱកាសក្នុងការមានផ្ទៃពោះមានកម្រិតតិចតួចដែរ។
៥. បញ្ហាសុខភាព
ក្នុងករណីដែលគ្នាយើងព្យាយាមយកកូនជាយូរមកហើយ ប៉ុន្តែមិនបានសម្រេច គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងយល់ពីបញ្ហាដែលរារាំងដល់ការមានផ្ទៃពោះ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហាសុខភាពនេះ ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះយ៉ាងមានប្រសិទ្ធភាពផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]