ថៃ៖ បច្ចុប្បន្ន តារាសម្ដែងប្រុសថៃវ័យក្មេងដែលសម្បូរដោយទេពកោសល្យលោក Bank Thiti Mahayotaruk គឺជាតារាប្រុសមួយរូប កំពុងទទួលបានការគាំទ្រខ្លាំង តាមរយៈស្នាដៃក្នុងការសម្ដែងរឿងជាច្រើន ក្រោយប្រឡូកក្នុងវិស័យសិល្បៈតាំងពីវ័យក្មេង។

ជាមួយគ្នានេះ គួបផ្សំដុងសិល្បៈដ៏ពូកែ បើងាកមកមើលរូបសម្បត្តិរបស់ Bank ក៏សង្ហាគួរជាទីចាប់អារម្មណ៍សម្រាប់នារីៗ ប៉ងលួចស្នេហ៍ជាហូរហែ និងតែងស្រមៃថា តើនារីរូបណាទៅអាចក្លាយជាគូស្នេហ៍តារាប្រុសវ័យ ២៥ឆ្នាំរូបនេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អ្នកគាំទ្រពិតជាភ្ញាក់ស្ទើរគ្រប់គ្នា នៅពេលដែល Bank បានបង្ហោះរូបភាពមួយចំនួនជាមួយតារាស្រី Pimtha។ ទោះបីជាគ្រប់ពេល អ្នកទាំងពីរ តែងតែនិយាយថាត្រឹមមិត្តនឹងគ្នាមែន ប៉ុន្តែតាមរយៈរូបភាពមួយចំនួនក្នុងថ្ងៃខួបកំណើត Pimtha អ្នកទាំងពីរបាននាំគ្នាទៅលេងសមុទ្រ និងបង្ហាញរូបភាពស្និទ្ធស្នាលផ្អែមល្ហែមគ្នាខ្លាំង រហូតអ្នកគាំទ្រឃើញហើយមិនគិតមិនបានទេថា អ្នកពីរកំពុងមានទំនាក់ទំនងលើសពីមិត្តមិនខាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖

Bank និង Pimtha 
Bank និង Pimtha 
Bank និង Pimtha 
Bank និង Pimtha 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]