ភ្នំពេញ៖ ពិតណាស់ កញ្ញា ប៉ាង ពេជ្ររចនា ជាបេក្ខភាពប្រកួតក្នុងកម្មបិធី Miss Teen International Cambodia ដែលនាងទទួលបានពាន Miss Rising Starពីកម្មវិធីមួយនេះ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបញ្ចប់ការប្រកួត និងទទួលបានពាន់រង្វាន់មួយរួច នាងក៏មានបានឱកាសការងារភ្លាម តាមរយៈការថតស្ពតពាណិជ្ជកម្មផ្សេងៗជាបន្តបន្ទាប់ទៀតផង។

យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះលេចឮដំណឹងថានាងទទួលបានឱកាសធំថ្មី ដែលនាងនឹងងក្លាយជាបវរកញ្ញាតំណាងឲ្យកម្មវិធី Miss Asia Global Cambodia 2022។ ក្នុងនោះដែរ ក្រោយអ្នកលេងបណ្ដាញសង្គម និងមិត្តភក្ដិកញ្ញា ប៉ាងពេជ្ររចនា ផ្ទាល់ទទួលបានដំណឹងនេះ ពួកគេបានបង្ហាញពីភាពត្រេកអរ និងរំភើបជំនួសនាងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើនិយាយដល់រូបសម្ផស្សកញ្ញា ប៉ាង ពេជ្ររចនា នាងពិតជាមានសម្រស់ស្រស់ស្អាត មានមន្តស្នេហ៍ ហើយរូបរាងក៏ស្រឡូនស្អាត និមានភាពទាក់ទាញផងដែរ។ មួយវិញទៀត ខណៈនាងមានឈ្មោះជាបវរកញ្ញា Miss Asia Global Cambodia 2022 នាងរឹតតែស្រស់សោភាថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ក្រៅពីសម្រស់នាងក៏មានសមត្ថភាព ចំណេះ និងភាពក្លាហានរួមជាមួយការតាំងចិត្តខ្ពស់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]