កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៨ ខែមីនា គេហទំព័រ Insight បានរាយការណ៍ថាក្រុមចម្រៀងសកល BTS កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ Grammy លើកទី ៦៤ នៅថ្ងៃទី ៣ ខែមេសា ហើយបន្ទាប់មករៀបចំការប្រគុំតន្ត្រី «Permission To Dance on Stage» នៅ Las Vegas ។

តាមប្រភពដដែល យោងតាមក្រុមហ៊ុនកម្សាន្ត HYPE សមាជិក J-Hope បានខកខាន មិនបានទៅសហរដ្ឋអាមេរិកក្នុងពេលតែមួយជាមួយសមាជិក ៦ នាក់ផ្សេងទៀតដោយសារតែខ្លួននៅមានផ្ទុកវិជ្ជមានកូវីដ ១៩នៅឡើយ ថែមទាំងមានអាការៈឈឺបំពង់កថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាប្រុសរូបនេះ នៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​ទទួល​ការ​ព្យាបាល​នៅ​ផ្ទះ ថ្វីត្បិតដូច្នេះដែរ ជាមួយនឹងការកំពុងទទួលការព្យាបាល ទស្សនិកជនមានការព្រួយបារម្ភថា J-Hope នឹងមិនជាសះស្បើយទាន់ពេល ហើយទំនងជាខកខាន ក្នុងការសម្តែង កម្មវិធីចែកពានរង្វាន់ Grammy ជាមួយសមាជិកដទៃទៀត៕

ប្រភព​៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

J-hope
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]