ចិន៖ កាលពីថ្ងៃទី ១៥ ខែមីនា កន្លងទៅ តារាសម្ដែងប្រុស លោក Deng Lun បានធ្វើឱ្យសាធារណជនជច្រើន ភ្ញាក់ផ្អើលជាមួយនឹងរឿងអា.ស្រូ.វ.គេ.ច.ព.ន្ធ និងត្រូវបង់ប្រាក់ពិន័យសរុបជាង ១៦ លានដុល្លារ។ ហើយរឿងអា.ស្រូ.វនេះ ហាក់បានបញ្ចប់អាជីពសិល្បៈរបស់ ក្នុងរយៈពេល ១០ ឆ្នាំរបស់តារាប្រុសរូបនេះ ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ នៅរសៀលថ្ងៃទី ២៩ ខែមីនា ស្រាប់តែមានដំណឹងមួយបានកើតឡើង បន្ទាប់ពីត្រូវបានរាយការណ៍ថា តារាប្រុសរូបនេះ ត្រូវបានប្តឹ.ងដោយក្រុមហ៊ុនមួយ ដែលត្រូវឲ្យសងទឹកប្រាក់ត្រឡប់មកវិញ ប្រមាណ ១២,៨ លានយ័ន (ប្រហែល ២លានដុល្លារ) ។ លើសពីនេះ ថែមទាំងមានការចាំបាច់ត្រូវសងសំណងតាមច្បាប់ ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាចំនួន ៤,៨ លានយ័ន (ប្រហែល ៧៥ ម៉ឺនដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពី ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ អាចនិយាយបានថា នេះគឺជាក្រុមហ៊ុនដំបូងគេ ដែលប្តឹ.ង និងបញ្ចេញព័ត៌មានលម្អិតអំពីចំនួនសំណងដែល Deng Lun ត្រូវបង់៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]