កម្សាន្ត៖ ពិតណាស់ អតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ចាប់តាំងពីបញ្ចប់ការប្រកួតលើឆាកអន្តរជាតិ Miss Universe 2018រួចមក គេឃើញតារារូបនេះ ចាប់អាជីពជាតារាសម្ដែងទៀតផង។ 

ដោយឡែក មិនត្រឹមតែមានទេពកោសល្យដ៏ប៉ិនប្រសប់នោះទេ ប៉ុន្តែតារាស្រីរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិផងដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងពេលថ្មីៗនេះ រឿន ណាត បានទាក់ទាញការចាប់អារម្មណ៍ពីហ្វេនកាន់តែខ្លាំងបន្ថែមទៀត ក្រោយរូបនាងបាន បង្ហើបបង្ហាញមុខគូស្នេហ៍ជាសាធារណៈផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង រូបភាពដើរលេងជាគូ កាន់ដៃគ្នានៅតាមទីសាធារណៈរបស់ រឿនណាត ត្រូវបានគូស្នេហ៍បង្ហោះ រួមជាមួយនឹងសារដែលបញ្ជាក់ថាពួកគេកំពុងស្ថិតក្នុងទំនាក់ទនងស្នេហា លើសពីនេះទៀត មិត្តប្រុសរបស់ រឿនណាត គឺជា DJ ដ៏សង្ហាមួយរូប ដែលមើលទៅអ្នកទាំងពីរពិតជាសាកសមគ្នាខ្លាំងមែនទែន។

សូមទស្សនារូបភាពខាងក្រោម៖

រឿនណាត 
រឿនណាត 
រឿនណាត 
រឿនណាត និងមិត្តប្រុស
រឿនណាត និងមិត្តប្រុស
មិត្តប្រុស រឿនណាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត