ភ្នំពេញ៖ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលសម្រេចថ្មីមួយផ្នែកឌីជីថល តាមរយៈការបង្ហាញគេហទំព័រថ្មី (www.toyota.com.kh) នេះបើយោងតាមការបង្ហោះជាសារធារណៈនៅលើផេកហ្វេសបុកជាផ្លូវការ Toyota Cambodia។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគេហទំព័រថ្មីនេះបានបង្កើតឡើងក្នុងគោលបំណងធំៗ ៦ សម្រាប់ជួយសម្រួលដល់អតិថិជនក្នុងការទទួលបាននូវព័ត៌មានលម្អិតពី រថយន្ត តូយ៉ូតា គ្រប់ម៉ូឌែលដែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជា។ លក្ខណៈពិសេសដែលជាប្រភពព័ត៌មានដ៏មានសារៈប្រយោជន៍ទាំងនេះមានដូចខាងក្រោម៖
* ស្វែងរករថយន្ដថ្មី ៖ ចំពោះលោកអ្នកដែលមានបំណងចង់ទិញរថយន្ដសេរ៊ីថ្មីទំនើបចុងក្រោយរបស់ តូយ៉ូតា លោកអ្នកអាចចូលទៅកាន់គេហទំព័រ toyota.com.kh ដើម្បីស្វែងរក ។ នៅក្នុងមុខងារនេះដែរ លោកអ្នកអាចប្រើនូវមុខងារប្រៀបធៀបរថយន្តបាន រវាងម៉ូឌែលតូយ៉ូតា និង តូយ៉ូតា ។ មុខងារនេះនឹងប្រាប់អំពីចំណុចដែលខុសគ្នារវាងមុខងារប្រើប្រាស់ ទំហំ កម្លាំងម៉ាស៊ីន ប្រព័ន្ធសុវត្ថិភាព និង តម្លៃ។ លោកអ្នកក៏អាចប្រើប្រាស់នូវ រូបភាព ៣៦០ ដឺក្រេសម្រាប់ពិនិត្យមើលរថយន្តមួយជុំ បែបលក្ខណៈឌីជីថល ។ ជាមួយគ្នានេះដែរ ក្នុងគេហទំព័រថ្មីនេះ លោកអ្នកអាចទាញយក Catalog បានយ៉ាងងាយស្រួល។
* ស្វែងរករថយន្ដជួល៖ អស់បារម្ភអំពីការជិះដើររកនៅលើទីផ្សារសម្រាប់បម្រើការងារ ទាំងផ្នែករដ្ឋ ធុរកិច្ច និង ឯកជនហើយ ។ លោកអ្នក អាចស្វែងរករថយន្ដជួល នៅលើវេបសាយជាមួយតម្លៃសមរម្យដែលបានកំណត់រួច និងមានទំនុកទុកចិត្ដ។
* ស្វែងរករថយន្ដលក់ដុំ៖ តម្រូវការរថយន្តជាច្រើនដែលលោកអ្នកត្រូវការសម្រាប់បំពេញការងារក្នុងអាជីវកម្មខ្នាតធំរបស់លោក ឬ ការបំពេញការងារអភិវឌ្ឍសង្គមជាតិ គេហទំព័រ toyota.com.kh ក៏មានព័ត៌មានពាក់ព័ន្ធនឹងរឿងនេះដែរ។
* មគ្គុកទេសក៍សេវាកម្ម និងការស្វែងរកទីតាំងជួសជុលរថយន្ដ៖ ប្រសិនបើមានបញ្ហារអាក់រអួល ឬខូចរថយន្ដ លោកអ្នកអាចចូលទៅកាន់ប្រើប្រាស់គេហទំព័រនេះ ដើម្បីធ្វើការកក់ និងណាត់ជួបជាមួយជាងជំនាញ និង ទីបឹក្សារបស់ក្រុមហ៊ុនពាក់ព័ន្ធ និងបញ្ហារថយន្ត។
* តម្លៃសេវាកម្ម និងគ្រឿងបន្លាស់ដ៏សមរម្យ៖ អតិថិនជនទាំងអស់ និងមិនមានបារម្ភអំពីការសម្រេចចិត្ត ជម្រើសទីកន្លែងក្នុងការទិញគ្រឿងបន្លាស់ ដែលជាផលិតផលមានស្លាកយីហោច្បាស់លាស់ សម្រាប់អតិថិជន ពី toyota.com.kh នឹងផ្ដល់ជូនអតិថិជនយ៉ាងពិសេស។
* ការណែនាំយ៉ាងជំនាញ និងឆ្លាតវ៉ៃពីវេបសាយ៖ លោកអ្នកច្បាស់ជាគិតពីថវិកាដូចគ្នាអំឡុងពេលកំពុងស្វែងរក រថយន្ត។ គេហទំព័រនិងផ្ដល់ជូនការប្រមើលគណនានៃការបង់រំលស់រថយន្តយ៉ាងមានប្រសិទ្ធភាពបំផុត។
សូមជម្រាបថា គេហទំព័រ www.toyota.com.kh ជាគេហទំព័រផ្លូវការរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលអ្នកប្រើប្រាស់អ៉ីនធឺណិត អាចស្វែករកព័ត៌មាន ស្ដីពីការលក់យានយន្ដ ស្វែងរកសេវាកម្មជុសជួលយានយន្ដ ទីកន្លែងផ្ដល់សេវាកម្ម ជួសជុល និងលក់គ្រឿងបន្លាសយានយន្ដគ្រប់ ២៥ រាជធានី/ខេត្ដ ប្រកបដោយទំនុកចិត្ដខ្ពស់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]