បរទេស៖ កាលពីថ្មីៗកន្លងទៅ នៅក្នុងកម្មវិធីពានរង្វាន់អូស្ការឆ្នាំនេះ​ តារាសម្ដែង លោក Will Smith បានបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីបានបញ្ចេញនូវសកម្មភាព ទៅទះ តារាកំប្លែង លោក Chris Rock មួយដៃ នៅកណ្ដាលឆាក ដោយសារតែការនិយាយលេងសើច ប៉ះពាល់ដល់ប្រពន្ធរបស់ខ្លួន។ 

យ៉ាងណាមិញ រឿងដ៏នឹកស្មានមិនដល់នេះ បានធ្វើឲ្យទស្សនិកជន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសកម្មភាពរបស់ តារាសម្ដែងរូបនេះតែម្ដង ជាពិសេស ហ្វេនៗជាច្រើនចាប់ផ្ដើមយកចិត្តទុកដាក់ និងតាមដាន ទៅលើជីវិតរស់នៅ ព្រមទាំងអាជីពការងារ ដែលបានសាងឡើងអស់រយៈពេលជាច្រើនឆ្នាំ ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រឡេកមកមើលកាលពីប្រមាណ ៣០ ឆ្នាំមុន តារាសម្ដែង លោក Will Smith ធ្លាប់ជំ.ពា.ក់ ពីខាងសេវាកម្មចំណូលផ្ទៃក្នុង ចំនួន ២,៨ លានដុល្លារក្នុងឆ្នាំ ១៩៩០ ដោយសារតែ ការចំណាយច្រើនពេកទៅលើរបស់មួយចំនួន ដូចជា រថយន្តទំនើប គ្រឿងអលង្ការថ្លៃៗ និងថ្លៃជួលបុគ្គលិកសម្រាប់ក្រុមការងាររបស់លោក ហើយពេលនោះ រូបលោក ក៏បានជួបការលំបាកផ្នែកហិរញ្ញវត្ថុ ផងដែរ។

តែទោះជាយ៉ាងណា ដោយសារតែការខិតខំប្រឹងប្រែង ពេលនេះ លោក Will Smith ក៏បានសម្រេចគោលដៅរបស់ខ្លួន ផងដែរ។ ជាពិសេស មានសារព័ត៌មានធំៗជាច្រើន បានដាក់ឈ្មោះ លោក Will Smith ជាមួយនឹងចំណងជើងថា គឺជា តារាសម្តែងដ៏មានឥទ្ធិពលបំផុតនៅហូលីវូដ។ 

ម៉្យាងវិញទៀត តារាប្រុសរូបនេះ ថែមទាំងទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ ហើយខ្សែភាពយន្តដែលតារាសម្តែងរូបនេះ បានផលិតឡើងនោះ ក៏ទទួលបាននូវប្រាក់ចំណូលជាង ៧,៥ លានដុល្លារ ដែលមកទល់នឹងពេលនេះ ទ្រព្យ​សម្បត្តិរបស់លោក ត្រូវបានគេ​រំពឹងទុក ថាមានប្រមាណ ៣៥០ ​លាន​ដុល្លារ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Will Smith
Will Smith
Will Smith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]