វ័យកាន់តែច្រើន ធ្វើឲ្យរាងកាយយើងក៏ត្រូវឆ្លងកាត់ការផ្លាស់ប្តូរច្រើនដែរ ក្នុងនោះភាពរឹងមាំផ្នែកសុខភាពផ្លូវ​ភេទក៏ប្រែប្រួលដែរ​។ សម្រាប់ប្រុសៗ​មួយ​ចំនួន​អាចជួបប្រទះនឹងការធ្លាក់ចុះនូវចំណង់ផ្លូវភេទ ប៉ុន្ដែនេះមិនមានន័យថា ថាមពលផ្លូវភេទរបស់យើងត្រូវដល់ទីបញ្ចប់នោះទេ ពោលយើងអាចសាកល្បងវិធីងាយៗ ជាមួយនឹងការបង្កើតទម្លាប់ញ៉ាំ ភេសជ្ជៈ​មួយ​ចំនួន​ឲ្យបានជាប្រចាំមុនប្រតិបត្ដិការជាមួយដៃគូ ដែលអាចនឹងជួយបង្កើនសមត្ថភាពផ្លូវភេទឲ្យ​ងើបឡើងវិញបាន។

១.ទឹកប្រទាលកន្ទុយក្រពើ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភេសជ្ជៈមួយប្រភេទនេះអាចងាយស្រួលក្នុងការធ្វើញ៉ាំបានគ្រប់ពេលដោយខ្លួនឯង និង​មានអត្ថប្រយោជន៍ខ្ពស់​ដល់សុខភាព ផ្លុវភេទទៀតផង។ យោងតាមការសិក្សាបានបង្ហាញថា ទឹកប្រទាលកន្ទុយក្រពើ មានសក្តានុពលក្នុងការបង្កើនការផលិតអ័រម៉ូន តេស្តូស្តេរ៉ូន ដែលជាអ័រម៉ូនភេទយ៉ាងសំខាន់របស់បុរស។ ដូច្នេះការញ៉ាំទឹកប្រទាលកន្ទុយ​ក្រពើ​ អាចបង្កើនថាម​ពលផ្លូវភេទខ្ពស់ ថែមទាំងល្អសម្រាប់សុខភាពទូទៅដែរ។ តួយ៉ាង សារធាតុ សំខាន់ៗ ដែលមាន​ផ្ទុកក្នុង ភេសជ្ជៈប្រភេទនេះមាន វីតាមីន C A E បេតាការ៉ូទីន (Beta-carotene) កាល់ស្យូម និងម៉ាញ៉េស្យូម ជាដើម។

២.ទឹកផ្លែទទឹម

ទឹកផ្លែទទឹម គឺមានផ្ទុកនូវសារធាតសំខាន់ៗជាច្រើន ដែលមានមុខងារជួយជំរុញ សុខភាពផ្លូវភេទ ស្មារតី និងសរសៃឈាម មិនថាតែផ្នែកបុរស ឬស្ដ្រីនោះទេ។ ផ្លែឈើប្រភេទនេះ​មានផ្ទុកនូវសារធាតុ ប្រឆាំងអុកស៊ីតកម្ម polyphenol sនិង វីតាមីន C លើសពីនេះទៅទៀត វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងនឹងបាក់​តេរីផងដែរ។ ការញ៉ាំទឹកផ្លែទទឹមមួយកែវ ជាប្រចាំ មុនពេលប្រតិបត្ដិការជាមួយដៃគូ គឺជារឿងដែលល្អដល់សុខភាពផ្លូវភេទ។

៣.ទឹកដោះគោ

អត្ថប្រយោជន៍ទឹកដោះគោ អាចជួយជំរុញឲ្យយើងឆាប់មានកម្លាំងភ្លាមៗ អារម្មណ៍ស្រស់ស្រាយ ព្រោះក្នុងទឹកដោះ​គោមានផ្ទុក ប្រូតេអីន និងសារធាតុចិញ្ចឹមច្រើនប្រភេទ ជួយជំរុញដល់ស្មារតី ចរន្ដសរសៃឈាមភេទបុរស។ ញ៉ាំទឹកដោះគោមួយកែវនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ជាក់ស្ដែងកន្លង​មកក៏ធ្លាប់ឮ​​ពី​ជំនឿ​ចាស់​ៗ​ដែលតំណាលតៗគ្នាថា គួរ​ផឹក​ទឹកដោះគោ១កែវ​ក្នុង​រាត្រី​ទឹកឃ្មុំ គឺជារឿងប្រសើរខ្លាំងណាស់។ ពាក្យតំណាលនេះមិនខុសទេ ព្រោះរាងកាយ​របស់​យើង ​ត្រូវការ​ជាតិ​ខ្លាញ់​ធម្មជាតិឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ផលិត​អ័រម៉ូន​ភេទបានល្អ។ យ៉ាងណា យើង​គួរជៀសវាងការញ៉ាំទឹកដោះគោដែលមានជាតិស្ករ lactose ព្រោះវាអាចបង្ក​ជាបញ្ហាសុខភាព ហើមពោះ ឈឺពោះ ប្រសិនជាយើង មានបញ្ហាប្រតិកម្មជាមួយនឹងសារធាតុប្រភេទនេះ។

៤.ចេកក្រឡុក

នៅក្នុងផ្លែចេក មានផ្ទុកទៅដោយសារធាតុ ​ប៉ូតាស្យូម ម៉ាញេស្យូម និងវិតាមីនB ចំរុះដែលមានអត្ថប្រយោជន៍ ជំរុញដល់សមត្ថភាពអារម្មណ៍ផ្លូវភេទ។ ម្យ៉ាងវិញទៀត ផ្លែឈើប្រភេទនេះ​អាចជួយបង្កើនអារម្មណ៍យើងឲ្យមានភាពស្រស់ស្រាយ ក្នុងរយៈពេលខ្លី ហើយបើយើងលាយជាមួយរូបមន្ដបន្ថែម ដូចជា ក្រឡុកជា​មួយដោះគោ គឺរឹតតែប្រសើរថែមមួយកម្រិតទៀត ព្រោះអាហារទាំងពីរសុទ្ធសឹងតែជាប្រភេទអាហារ ជំនួយដល់ សុខភាពផ្លូវភេទដូចគ្នា ហើយក៏អាចញ៉ាំបាន​ពីរ​មុខ​ក្នុងពេលតែមួយ។ បន្ថែមពីលើនេះ តាមការសិក្សាបានបង្ហាញឲ្យដឹងថា អង់ស៊ីម bromelain ក្នុងផ្លែចេកជួយបង្កើនចំណង់ផ្លូវភេទរបស់បុរស ហើយក៏អាចកាត់បន្ថយហានិភ័យបញ្ហាខ្សោយលិង្គផងដែរ។

៥.ផ្លែឪឡឹក

ឪឡឹកគឺជាផ្លែឈើសម្បូរទៅដោយអាស៊ីតអាមីណូមួយប្រភេទហៅថា L-citrulline ហេតុដូចនេះហើយ ទើបផ្លែឪឡឹកមានសក្តានុពលខ្លាំងក្នុងការពង្រឹងគុណភាពលិង្គឲ្យរឹងមាំ។ សារធាតុ L-citrulline ដែលមាននៅក្នុងផ្លែឪឡឹកត្រូវបានបំប្លែងទៅជា L-arginine នៅក្នុងខ្លួន ហើយសមាសធាតុនេះនឹងជំរុញការផលិត nitric oxide ដែលធ្វើឲ្យលំហូរឈាមទៅកាន់លិង្គមានភាពប្រសើរឡើង។ ដូច្នេះការញ៉ាំទឹកផ្លែឪឡឹក មួយកែវ ក៏អាចជួយបង្កើនសមត្ថភាព ផ្លូវភេទផងដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]