កម្សាន្ត៖ ពិតណាស់ ពេលវេលាកន្លងទៅ នៅពេលដែលកំពូលតារាសម្ដែងលំដាប់បញ្ជី A ទាំងប៉ុន្មាននាក់ខាងក្រោមនេះ ចូលរោងរៀបការជាមួយម្ចាស់ស្នេហ៍ ឃើញថាបណ្ដាសារព័ត៌មាន មហាជន ក៏ដូចជាអ្នកគាំទ្រ ពិតជាមានការតាមដានច្រើនមែនទែន ដោយសារពួកគេបានរៀបចំឡើង យ៉ាងពិសេសស័ក្ដិសមឈ្មោះជាតារាល្បីផ្ទាល់តែម្ដង។
ជាពិសេស បើនិយាយអំពីឈុតសម្លៀកបំពាក់របស់កូនក្រមុំតារាអាស៊ី ដែលមានតារាកូរ៉េនិងចិនទាំងនេះ ប្រិយមិត្តច្បាស់ជាលាន់មាត់ថាវាពិតជាស្រស់ស្អាត។ ហើយបើបានដឹងអំពីតម្លៃទៀតនោះ ច្បាស់ជាភ្ញាក់ផ្អើលខ្លាំងមិនខាន ព្រោះតែឈុតកូនក្រមុំរបស់តារាទាំងនេះ សុទ្ធតែមានតម្លៃថ្លៃរហូតខ្ទង់ម៉ឺនដុល្លារឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.Park Shin Hye
ពិធីមង្គលការតារាសម្ដែងស្រី Park Shin Hye និងតារាប្រុស Choi Tae Joon បានទទួលការជូនពរយ៉ាងច្រើនពីអ្នកគាំទ្រ។ ហើយកូនក្រមុំបានបង្ហាញរ៉ូបសរុបចំនួន ៤ដល់ទស្សនិកជន។ ប៉ុន្តែមួយឈុតដែល Park Shin Hye ពាក់ទទួលភ្ញៀវក្នុងពិធីនោះ ត្រូវបានគេដឹងថានេះគឺជាការរចនាម៉ាក Oscar de la Renta ដែលមានតម្លៃរហូតដល់ ១៨,៧១៣ ដុល្លារ ដោយមិនរាប់បញ្ចូលការចំណាយលើការកែសម្រួលផ្សេងៗ។
២.Song Hye Kyo
កាលពីមង្គលការ Song Hye Kyo និងអតីតស្វាមី Song Joong Ki នាងបានស្លៀករ៉ូបដែលកាត់ដេរដោយម៉ាកល្បីរបស់ប្រទេសបារាំងគឺម៉ាក Dior ដែលមានតម្លៃប្រហែល ១១០លានវ៉ុន ឬស្មើប្រមាណ ៩២,៥០០ ដុល្លារ។ រ៉ូបនេះមានការរចនាបែបបុរាណ ដោយប្រើក្រណាត់ធ្វើពីសូត្រ Mikado ដែលជាសូត្រដ៏ប្រណីត និងបុរាណ ប្រើសម្រាប់តែរ៉ូបអាពាហ៍ពិពាហ៍របស់ជប៉ុនប៉ុណ្ណោះ។
៣.Jeon Ji Hyun
ទោះបីជាជីវិតសិល្បៈ នាងតែងតែធ្វើមហាជនមានការចាប់អារម្មណ៍លើការតែងខ្លួនដ៏លេចធ្លោខ្លាំងរបស់នាង ប៉ុន្តែនៅថ្ងៃរៀបការ Jeon Ji Hyun បានជ្រើសរើសរ៉ូបរបស់ Reem Acra ជាមួយនឹងការរចនាបែបសាមញ្ញៗ ហើយតម្លៃរ៉ូបនេះមានតម្លៃ ៩,០០០ ដុល្លារ។
៤.Lee Byung Hyun
រ៉ូបអាពាហ៍ពិពាហ៍ម៉ាក Marchesa ដែលភរិយាតារាសម្ដែងប្រុស Lee Byung Hyun បានស្លៀកក្នុងថ្ងៃមង្គលការមានតម្លៃ ៥០លានវ៉ុន ឬស្មើប្រមាណ ៤៥,០០០ ដុល្លារ។
៦.Angelababy
ក្នុងថ្ងៃមង្គលការតារាសម្ដែងចិនរូបនេះ បានចំណាយប្រាក់អស់ខ្ទង់ ៣១លានដុល្លារឯណោះ។ មិនថាទាំងទិដ្ឋភាពកន្លែងរៀបការ និងរ៉ូបកូន្រមុំ មើលទៅតារាស្រីរូបនេះដូចព្រះនាងម្ចាស់។ ហើយរ៉ូបរបស់នាង ត្រូវបានច្នៃឡើងពីក្រណាត់គុណភាពខ្ពស់ ៣៥ ម៉ែត្រ មាន ៧ស្រទាប់ និងចំណាយពេល ៥ខែទើបធ្វើរួចរាល់ ពិសេសជាម៉ាកល្បីរបស់ Dior ផងដែរ។
៧.Yang Mi
តាមព័ត៌មានបានឲ្យដឹងថា តម្លៃសរុបនៃរ៉ូបអាពាហ៍ពិពាហ៍របស់ Yang Mi បូកនិងគ្រឿងអលង្ការ ចំណាយអស់រាប់សិបលានដុល្លារ។ ក្នុងនោះរ៉ូបអាពាហ៍ពិពាហ៍របស់នាងមានតម្លៃប្រមាណ ៣៥០,០០០។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]