ភ្នំពេញ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះសួរសុខទុក្ខសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលកំពុងទទួលការបណ្តុះបណ្តាលលើវិស័យនាឡិកាស្វីស។ 

និស្សិតកម្ពុជាទាំង៦រូប ដែលបច្ចុប្បន្នស្ថិតក្រោមអាហារូបករណ៍ដ៏ពេញលេញមួយ រួមទាំងទទួលបានប្រាក់ឧបត្ថម្ភផងនោះ បានគ្រោងនឹងបញ្ចប់ការសិក្សាដើម្បីក្លាយជាអ្នកផលិតនាឡិកាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា  ដែលមានសមត្ថិភាពជួសជុល និងផ្គុំនាឡិកាតាមស្តង់ដារប្រទេសស្វីស ដែលត្រូវបានចាត់ទុកថាជាស្តង់ដារលំដាប់នៃប្រភេទនាឡិកាប្រណីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកឧកញ៉ា ចេន ហ្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិទ្យាស្ថាននេះ ដែលមានការគាំទ្រតាមរយៈជំនួយសប្បុរសធម៌នៃមូលនិធិ ព្រីនស៍ (Prince Foundation) ដែលជាផ្នែកមូលនិធិសប្បុរសធម៌របស់គ្រុប។ មជ្ឈមណ្ឌលនេះបង្កើតបានជាគន្លឹះដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់គ្រុប ក្នុងការលើកកម្ពស់វិស័យអប់រំនៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមផ្សេងៗនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

អ្នកឧកញ៉ា ចេន ហ្ស៊ី បានមានប្រសាសន៍ថា៖

ប្រសាសន៍អ្នកឧកញ៉ា ចេន ហ្ស៊ី

រាល់ការសិក្សាទាំងអស់អំពីការផលិតនាឡិកានៅមជ្ឈមណ្ឌលមួយ ដែលមានបំពាក់នូវឧបករណ៍លំដាប់ខ្ពស់បំផុត រួមទាំងអ្នកជំនាញលំដាប់អន្តរជាតិផងនោះ អ្នកឧកញ៉ា ចេន ហ្ស៊ី សង្ឃឹមថាចំណង់ចំណូលចិត្តរបស់អ្នកផលិតនាឡិកានាពេលអនាគតទាំងនេះ អាចក្លាយជាការបំផុសគំនិតសម្រាប់សិប្បកម្មផលិតនាឡិកាលំដាប់ខ្ពស់នៅទូទាំងប្រទេសកម្ពុជា។

លោក Sack-Man Loui នាយកផ្នែកប្រតិបត្តិនៃសាលាផលិតនាឡិកា Prince Horology មានប្រសាសន៍ថា៖

ប្រសាសន៍លោកSack-Man Loui

លោកបានបន្តថា៖

ប្រសាសន៍លោកSack-Man Loui

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]