អាល្លឺម៉ង់៖ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បាននិយាយថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងបញ្ចប់ការនាំចូលថាមពលពីរុស្ស៊ី នៅចុងឆ្នាំនេះ។

ដោយឡែក កាលពីថ្ងៃសុក្រនេះ Habeck រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានបញ្ជាក់ថា ផែនការបញ្ចប់ការនាំចូលថាមពលពីរុស្ស៊ី នឹងត្រូវធ្វើឡើងជាបណ្តោះអាសន្ន ខណៈដែលប្រទេសលោកខាងលិចកំពុងផ្តា.ច់.ខ្លួនចេញពីការនាំចូលថាមពលពីរុស្ស៊ី ដោយសារតែទង្វើការឈ្លា.ន.ពា.ន.របស់រុស្សីទៅលើអ៊ុយក្រែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ អាល្លឺម៉ង់កំពង់តែពិចារណាទៅលើ ការកាត់បន្ថយការចែកចាយឧស្ម័នរបស់រុស្ស៊ីបានត្រឹមពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ។

យ៉ាងណាមិញ មុនពេលស.ង្រ្គា.មបានចាប់ផ្តើម និងការដាក់ទ.ណ្ឌ.ក.ម្មជាបន្តបន្ទាប់ទៅលើប្រទេសរុស្ស៊ី អាល្លឺម៉ង់បាននាំថាមពលជាច្រើនមានដូចជា ធ្យូងថ្ម ៥០ភាគរយ ឧស្ម័ន ៥៥ភាគរយ និងប្រេង ៣៥ភាគរយ ពីទីក្រុងម៉ូស្គូ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក Robert Habeck រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]