ឥណ្ឌូនេសុី៖ ស្របពេលដែលប្រទេសឥណ្ឌូនេសុីបានបើកទទួលភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបានបិទមួយរយៈ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ពេលនេះភ្ញៀវទេសចរអាចមកលម្ហែកាយនៅកោះបាលីបានវិញហើយ ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយចំនួន ដែលអ្នកត្រូវធ្វើមុននឹងមកកម្សាន្តទីនោះ។

១. ការធ្វើចត្តាឡីស័ក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើចត្តាឡីស័កគឺ​មិន​ត្រូវ​បាន​តម្រូវ​ឱ្យ​មាន​ទៀត​ទេ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ពេញលេញ (ចាប់ពី២ដូសឡើងទៅ) ។ ច្បាប់នេះអនុវត្តចំពោះអ្នកដំណើរអន្តរជាតិទាំងអស់ដែលមកដល់ច្រកចូលប្រទេសឥណ្ឌូនេស៊ី (កោះបាលី ហ្សាកាតា ឬអាកាសយានដ្ឋានអន្តរជាតិផ្សេងទៀត)

រូបតំណាង

២. មុនឡើងយន្តហោះ

បញ្ជីពិនិត្យការហោះហើរជាមុន

- ធ្វើតេស្ត PCR ក្នុងរយៈពេល មិនលើសពី៤៨ម៉ោង បន្ទាប់ពីការចេញដំណើរ (ហើយធានាថាវាអវិជ្ជមាន)

- ត្រូវប្រាកដថាអ្នកត្រូវបានចាក់វ៉ាក់សាំងពេញលេញ (ពីរឬបីដូស) ច្រើនជាង ១៤ ថ្ងៃមុនពេលមកដល់ប្រទេសឥណ្ឌូនេស៊ី។

- ទិញកញ្ចប់ធានារ៉ាប់រងការធ្វើដំណើរ សម្រាប់គ្រាអាសន្នដែលទាក់ទងនឹងមេរោគកូវីដ១៩ ដោយអ្នកជ្រើសរើសតម្លៃតាមតម្រូវការបាន។

- កក់ទុកកន្លែងសម្រាកឱ្យបានមុនសិន ។

- ទាញយកកម្មវិធី PeduliLindungi ហើយបំពេញទម្រង់ eHac ឱ្យបានត្រឹមត្រូវ។

- បោះពុម្ពឯកសាររបស់អ្នកទាំងអស់ (ធ្វើឱ្យអ្វីៗកាន់តែងាយស្រួល) ដូចជាលទ្ធផលតេស្ត PCR របស់អ្នក វិញ្ញាបនបត្រចាក់ថ្នាំបង្ការ ការធានារ៉ាប់រងការធ្វើដំណើរ ព័ត៌មានលម្អិតអំពីជើងហោះហើរត្រឡប់មកវិញ និងការកក់សណ្ឋាគាររបស់អ្នក ជាដើម។

រូបតំណាង

៣.ក្រោយចុះពីយន្តហោះ

សម្រាប់អ្នកដំណើរដែលមានសិទ្ធិទទួលបាន Visa On Arrival ដូចជាប្រជាជនកម្ពុជា សូមទៅកាន់តុទូទាត់ Visa On Arrival ដើម្បីទិញទិដ្ឋាការស្នាក់នៅដែលរយៈពេល ៣០ថ្ងៃ  ៥០០,០០០រូពី មានតម្លៃ៣៥ដុល្លារអាមេរិក។

អ្នកធ្វើដំណើរអន្តរជាតិទាំងអស់នឹងត្រូវបង្ហាញដូចខាងក្រោម៖

-ការធ្វើតេស្ត PCR អវិជ្ជមាន មិនលើសពី៤៨ម៉ោង មុនពេលចេញដំណើរ។

-បង្ហាញលិខិតកក់សណ្ឌាគារ ដែលបានព្រីនរួចជាស្រេច ឬក៏អាចបង្ហាញក្នុងទូរស័ព្ទដៃ

-កម្មវិធី PeduliLindungi បានទាញយកនៅលើទូរស័ព្ទរបស់ពួកគេជាមួយនឹងទម្រង់ e-HAC ដែលបានបំពេញរួចរាល់។

-ពេលមកដល់ព្រលានយន្តហោះ ភ្ញៀវអន្តរជាតិនឹងត្រូវធ្វើតេស្ត PCR នៅពេលមកដល់មួយទៀត។ បន្ទាប់មក អ្នកដំណើរមានសេរីភាពក្នុងការចាកចេញពីអាកាសយានដ្ឋាន ហើយបន្តដំណើររបស់ពួកគេទៅកាន់សណ្ឋាគារ ដែលអ្នកស្នាក់នៅបាន ដើម្បីរង់ចាំលទ្ធផល។

-ជាចុងក្រោយ លទ្ធផលនៃការធ្វើតេស្ត PCR នឹងត្រូវបញ្ជូនទៅសណ្ឋាគារ ដែលអ្នកសម្រាកតាមរយៈបុគ្គលិក ឬតាមរយៈអ៊ីមែល។ ប្រសិនបើអវិជ្ជមាន អ្នកធ្វើដំណើរមានសេរីភាពក្នុងការធ្វើដំណើរបានហើយ (នេះសម្រាប់តែអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ២ដងឡើងទៅប៉ុណ្ណោះ)

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]