បរទេស៖ បន្ទាប់ពីឧប្បត្តិហេតុដែល Will Smith ទះកំផ្លៀង Chris Rock នៅលើឆាក Oscars កាលពីថ្មីៗនេះ សាធារណជនកំពុងរង់ចាំប្រតិកម្មរបស់ភាគីសមីខ្លួន គឺភរិយារបស់លោក Jada Pinkett តែម្តង។
ជាក់ស្តែងមួយថ្ងៃបន្ទាប់ពីតារាសម្ដែង King Richard បានសុំទោសមិត្តរួមការងារ Academy ផលិតករ និងទស្សនិកជន ភរិយារបស់លោកទើបតែធ្វើការបង្ហោះ លើកដំបូងលើបណ្ដាញសង្គម ជាមួយរឿងរ៉ាវក្តៅគគុកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង នៅលើគណនៅផ្លូវការ របស់អ្នកម្តាយកូន ពីររូបនេះ បានសរសេរ ខ្លឹមសារ ក្នុងការបង្ហោះនោះ នាងមិនបានលើកឡើងពីហេតុការណ៍ថ្មីៗ ដោយលើកឡើងថា៖
ការចែករំលែករបស់ Jada Pinkett ទទួលបានការអាណិតអាសូរពីមិត្តរួមការងារ និងអ្នកគាំទ្រជាច្រើន ដែលមានជាមតិជាច្រើន របស់សាធារណជន បានចូលទៅលើទឹកចិត្ត តារាស្រីរូបនេះ។ ទៀតសោត រហូតមកដល់ពេលនេះ Chris Rock នៅមិនទាន់សុំទោសភរិយា Will Smith ទេ។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈមិត្តជិតស្និទ្ធតារាសម្ដែងរូបនេះបានចែករំលែកថា លោកមិនបានដឹងថា Jada Pinkett មានជំងឺជ្រុះសក់។ ហើយការលេងសើចរបស់លោកនៅលើឆាក គឺគ្រាន់តែចង់ធ្វើឱ្យមានការសើច និងបង្កើតបរិយាកាសរស់រវើក៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]