បរទេស៖ គេហទំព័រ People បានរាយការណ៍កាលពីថ្ងៃទី 30 ខែមីនាថាតារាចម្រៀង Tom Parker បានទទួលមរណភាពបន្ទាប់ពីរយៈពេលនៃការប្រយុទ្ធជាមួយជំងឺមហារីកខួរក្បាល ដោយដំណឹងដ៏ក្រៀមក្រំនេះត្រូវបានប្រកាសដោយភរិយារបស់ Parker តារាសម្តែង Kelsey Hardwick នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។

តាមប្រភពដដែល បានបន្តទៀតថា សមាជិកក្រុម Wanted រូបនេះ បានដកដង្ហើមចុងក្រោយរបស់លោកនៅក្នុងដៃគ្រួសាររបស់លោក។ ទៀតសោតក្រោយការប្រកាសនេះ មិត្តរួមការងារ និងអ្នកគាំទ្រជាច្រើនបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់តារាស្រីរូបនេះ។ គ្រប់គ្នាសង្ឃឹមថា Hardwick និងកូនទាំងពីររបស់គាត់នឹងឆ្លងផុតការបាត់បង់នេះក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Tom Parker ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកខួរក្បាលក្នុងខែតុលា ឆ្នាំ ២០២០។ នៅពេលនោះ តារាចម្រៀងប្រុសមិនអាចធ្វើការវះកាត់បានភ្លាមៗទេ ដោយសារតែដុំសាច់នេះមានទំហំធំ ហើយឈានចូលដល់ដំណាក់កាលចុងក្រោយទៅហើយ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]