សេអ៊ូល៖ ថ្ងៃនេះ (៣១ មីនា) តារាសម្តែង Son Ye Jin នឹងក្លាយជាកូនក្រមុំរបស់តារាសម្តែងប្រុស Hyun Bin ជាផ្លូវការ បន្ទាប់ពីទាក់ទងគ្នាបាន ២ ឆ្នាំ។ មុននឹង​ពិធី​មង្គលការប្រព្រឹត្តឡើង អ្នក​និយម​លេង​អ៉ីនធឺណែត​ទន្ទឹង រង់ចាំ​មើល​រូបថត​អាពាហ៍ពិពាហ៍​របស់​ពួកគេ។

លើសពីនេះទៀតសោត ត្រូវបានដឹងថា ទាំង តារាប្រុស Hyun Bin និងតារាស្រី Son Ye Jin មិនបានបញ្ចេញរូបថតដ៏ពិសេសនេះទេ ដោយពួកគេ បានរក្សាវាទុកជាអាថ៌កំបាំង ដែលធ្វើឲ្យអ្នកគាំទ្រអន្ទះសារជាខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ពេលនេះម៉ោងកម្មវិធីមង្គល កំពុងខិតជិតមកដល់ហើយ (ម៉ោង៤រសៀលនេះ) ប្រិយមិត្តជាច្រើនបានត្រឹមតែរង់ចាំ នូវកម្រងរូបភាពមង្គលការដ៏អធិកអធម ពីអ្នកសារព័ត៌មាន ដែលនឹងផ្តិត នៅពេលពិធីចាប់ផ្តើមឡើងតែប៉ុណ្ណោះ។

ហេតុដូច្នេះ នៅបណ្តាញអ៉ីនធឺណែត មានហ្វេនៗជាច្រើន បែរជាកាត់តរូបភាពអ្នកទាំងពីរ ក្នុងឈុតកូនក្រមុំ និងកូនកម្លោះឡើងទំនងតែម្តង ដោយមិនដឹងថាវាជារូបកាត់តនោះទេ ព្រោះតែភាពសមសួនរបស់អ្នកទាំងពីរ សូម្បីតែរូប ត្រូវបានគេផ្គុំ ក៏មើលទៅពិតជាស្រស់ស្អាតគ្មានទាស់សូម្បីតែបន្តិច។

ថ្វីត្បិតតែវាគ្រាន់តែជារូបថតកាត់តក៏ដោយ ក៏វាគ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នកទស្សនាពេញចិត្តដែរ ជា​កំពូល​តារាប្រុសដ៏ស្រស់សង្ហា និង​ជា​ទេពធីតា​សម្រស់​នៅប្រចាំឧស្សាហកម្មកម្សាន្តកូរ៉េ រូបថត​អាពាហ៍ពិពាហ៍ Hyun Bin និង Son Ye Jin ធ្វើ​ឱ្យមហាជន សរសើរមិនដាច់ពីមាត់។

គេត្រូវបានដឹងថា អាពាហ៍ពិពាហ៍របស់ Son Ye Jin និង Hyun Bin នឹងមកដល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។ ចាប់តាំងពីពួកគេបានគ្រងតំណែងជាតារាកំពូលអស់រយៈពេលជាងដប់ឆ្នាំប្លាយ ក្រោយពីបង្ហាញខ្លួនដំបូងរបស់ពួកគេ ដំណឹងនៃអាពាហ៍ពិពាហ៍របស់ពួកគេបានផ្ទុះឡើង មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែនៅក្រៅប្រទេសផងដែរ ដូច្នេះរង់ចាំមើលផ្ទាំងរូបភាពជាផ្លូវទាំងអស់គ្នា ដែលគេនឹងត្រូវបង្ហោះលើអ៉ីនធឺណែតដូច្នេះដែរ៕

ប្រភព៖ kenh14.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]