ថៃ៖ សម្រាប់ តារាសម្ដែងប្រុស លោក Kelly បច្ចុប្បន្ននេះ កំពុងតែមានជីវិតដ៏ស្រស់បំព្រងឡើងវិញ បន្ទាប់ពី បានសាងស្នេហ៍ថ្មី ជាមួយនឹងអ្នកជំនួញដ៏មានទេពកោសល្យ នាង Ploy Pamonmontri ដែលជាក្មួយស្រីរបស់លោក Sam Yuranant ជាពិសេស គូស្នេហ៍អ្នកទាំងពីរ ក៏បានបង្ហាញពីភាពផ្អែមល្ហែមកាលពីថ្ងៃបុណ្យនៃក្តីស្រលាញ់កន្លងទៅ ជាមួយនឹងការផ្តល់ចិញ្ចៀនឲ្យ Ploy ទៀតផង។
ដោយឡែក ថ្មីៗនេះ ភាពល្អូកល្អើនរបស់គូស្នេហ៍មួយនេះ ក៏មិនបានប្រែប្រួលទៅណានោះទេ ដោយបានបន្តជាមួយនឹងរូបថតថ្មីចុងក្រោយ ដែលបានបង្ហាញខ្លួនជាមួយគ្នានៅលើបណ្ដាញសង្គម និងមិនភ្លេចបញ្ចេញកាយវិការដ៏រំជើបរំជួល ឱបថើបគូស្នេហ៍យ៉ាងរ៉ូមែនទិក ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បណ្ដាហ្វេនៗជាច្រើន ក៏បានបង្ហាញពីការពេញចិត្តទៅលើទំនាក់ទំនងរបស់អ្នកទាំងពីរ ព្រមទាំងសង្ឃឹមថា គូស្នេហ៍មួយនេះ នឹងបន្តមានសុភមង្គលរហូតទៅ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]