ចិន៖ កន្លងទៅជាច្រើនថ្ងៃទៅហើយ តែព័ត៌មានពីករណីគេ.ច.ព.ន្ធ របស់ តារាសម្ដែងប្រុស លោក Deng Lun នៅតែជាទីចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ខណៈដែលតារាប្រុសរូបនេះ ទទួលរងនូវការផាកពិន័យ ក្នុងចំនួនទឹកប្រាក់ប្រមាណ ១៦ លានដុល្លារ។
ម៉្យាងវិញទៀត ពេលនេះ ក៏មានការបើកបង្ហាញពីព័ត៌មាន ដែលបានចែករំលែកអំពីស្ថានភាពបច្ចុប្បន្នរបស់ Deng Lun ដែលកំពុងប្រឈមនឹងការស.ងសំណងដល់ទៅ ២០០ លានយ័ន (ប្រហែលខ្ទង់ ៣១ លានដុល្លារ) សម្រាប់ម៉ាកយីហោមួយចំនួន ដែលលោកបានធ្វើការជាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយដោយសារតែបែបនេះ ទើបមានមានពាក្យចចាមអារ៉ាមថា តារាប្រុសរូបនេះ ត្រូវលក់ឡានរបស់ខ្លួនដើម្បីស.ងបំ.ណុ.ល។ យ៉ាងណាមិញ នៅក្នុងនោះ ស្រាប់តែមានអ្នកសរសេរប្លុកម្នាក់ បានចេញមកបង្ហើបបន្ថែមថា Deng Lun គឺជាម្ចាស់រថយន្តប្រណីត ប្រភេទ Limited Edition ដែលកន្លងមក មានតារាជាច្រើនបានស្នើសុំទិញរថយន្តនេះ ប៉ុន្តែរូបលោកមិនយល់ស្រប។ តែអ្វីដែលនឹកស្មានមិនដល់ ពេលនេះអ្វីៗក៏បានប្រែប្រួល បើទោះបីជារូបលោក ចង់លក់រថយន្តនេះ ក៏គ្មាននរណាម្នាក់ចង់ទិញវាមកវិញដែរ ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]