កម្សាន្ត៖ មិនត្រឹមតែជា តារាសម្ដែងដ៏ល្បីឈ្មោះ និងពោរពេញដោយសមត្ថភាពនោះទេ តែ Angelina Jolie ក៏ត្រូវបានទស្សនិកជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់របស់នាង​តែម្ដង។ 

ជាពិសេស បើទោះបីជាពេលនេះ តារាស្រីរូបនេះ កំពុងស្ថិតក្នុងវ័យ ៤៦ ឆ្នាំក្ដី ប៉ុន្តែភាពស្រស់ស្អាតរបស់នាង ហាក់ដូចជាមិនមានភាពប្រែប្រួលខ្លាំងនោះទេ ប្រសិនបើក្រឡេកមកមើលពីរូបភាពមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ដែលបានបង្ហាញពីសម្រស់របស់នាង កាលពីវ័យ ២៦ ឆ្នាំ ក៏ដូចជា ធ្វើការប្រៀបធៀបនឹងរូបបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្រោយពីបានឃើញហើយ មនុស្សជាច្រើនកាន់តែចូលចិត្ត និងបានសរសើរយ៉ាងខ្លាំង ទៅលើមុខមាត់និងសម្រស់ ដ៏ស្រស់ស្អាតទាក់ទាញ ស្ទើរតែគ្មានអ្វីផ្លាស់ប្ដូរ មិនថាពេលវេលាកន្លងហួសប្រមាណ ២០ ឆ្នាំ ទៅនេះ៕

ប្រភព៖ 𝙄𝙘𝙤𝙣𝙨

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
រូបពីមុន និង បច្ចុប្បន្ននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]