ភ្នំពេញ៖ ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ចំនួន 3 ពាន់ដុល្លារ ដល់ក្រុម CancerCo. ដើម្បីអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ខ្លួនក្នុងដំណោះស្រាយវេជ្ជសាស្រ្ដឌីជីថល (telemedicine) សម្រាប់អ្នកជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធី SmartSpark ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ Impact Hub ភ្នំពេញ មានគោលបំណងបង្កើតការបណ្តាក់ទុនសង្គមដែលនឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព (SDGs) ចំនួន17 ដោយណែនាំអ្នកចូលរួមឲ្យស្វែងយល់អំពីផ្នត់គំនិតសំខាន់ៗនៃទេពកោសល្យអាជីវកម្មសង្គម។
ចាប់តាំងពីជំនាន់ដំបូង រហូតដល់ជំនាន់ឥឡូវនេះដែលជាជំនាន់ចុងក្រោយ កម្មវិធី SmartSpark បានផ្តល់លទ្ធភាពឱ្យសហគ្រិនវ័យក្មេងសរុបចំនួន 224 នាក់ ក្នុងការអភិវឌ្ឍន៍និងចាប់ផ្តើមអាជីវកម្មសង្គមដែលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ 2018 ថវិកាចំនួនជាង 27 ពាន់ដុល្លារអាមេរិកត្រូវបានចំណាយ ដើម្បីជួយដល់ក្រុមជ័យលាភីក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេបន្ថែមទៀត។
ក្រុម CancerCo. ត្រូវបានជ្រើសរើសពីក្រុមចំនួន ៦ ផ្សេងទៀត ដែលបានចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី 9 ដែលផ្តោតលើដំណោះស្រាយនៃកម្មវត្ថុចំនួន 17 នៃគោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព។ អ្នកចូលរួមបានបង្ហាញដំណោះស្រាយដែលផ្តោតលើកត្តាសុខភាព និងសុខុមាលភាពល្អ គុណភាពនៃការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ។
ក្នុងអំឡុងពេលបីខែ ក្រុមទាំងប្រាំពីរបានបង្កើតដំណោះស្រាយរបស់ពួកគេ និងបានបង្ហាញដំណោះស្រាយទាំងអស់នោះទៅកាន់អ្នកណែនាំ និងអ្នកបណ្តុះបណ្តាល ដែលបានផ្តល់មតិកែលម្អ និងសួរសំណួរដើម្បីជួយកែលម្អដំណោះស្រាយរបស់ពួកគេ។ ក្នុងកម្មវិធីផ្សាយផ្ទាល់លើ Smart for Cambodia ដំណោះស្រាយត្រូវបានបង្ហាញដល់ចៅក្រមនៃគណៈវិនិច្ឆ័យ ដែលមានឯកឧត្តមបណ្ឌិត ព្រំ ហួត អនុរដ្ឋលេខាធិការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha លោកស្រី ឈន់ ស្រស់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mekong Valley កញ្ញា តៅ សុជាតា ពីក្រុមហ៊ុន Smart Axiata និងកញ្ញា គឹម កុសុម៉ា ពី Impact Hub ភ្នំពេញ។
អុឹង គីមហ្សួង សមាជិកក្រុម CancerCo បានឲ្យដឹងថា៖
លោកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha មានប្រសាសន៍ថា៖
លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
ក្រុមទាំងប្រាំពីរនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីអតីតក្រុមសហគ្រិនរបស់ Impact Hub ដែលជាក្លឹបសហគ្រិន (Hub Entrepreneurs Club) ហើយនឹងបន្តទទួលបានការគាំទ្រដូចជា៖ ការណែនាំ ថ្នាក់ជាន់ខ្ពស់ ទីកន្លែង និងការចូលរួមជាមួយសហគមន៍ដ៏រឹងមាំនៃអ្នកច្នៃប្រឌិត និងអ្នកដឹកនាំ។
ក្រុមចំនួន 6 ទៀតមាន៖
- KOMA គឺជាកម្មវិធីលក់បន្តតាមប្រព័ន្ធអុីនធើណែតដែលបង្កើតឡើងដើម្បីសម្រួលដល់ ម៉ាក់ប៉ាទាំងឡាយដែលមានបំណងចង់សន្សំថវិការ និង ស្វែងរកតម្រូវកាពីឥវ៉ាន់កូនៗដែល ឈប់ប្រើរបស់ពួកគាត់ ក្នុងជំហរដើម្បីថែរក្សាបរិស្ថាន និង កាត់បន្ថយការខ្ជះខ្ជាយនៃផលិតផលកុមារ។
- Movery គឺជាសេវាកម្មរើទីតាំង ដែលមានគោលបំណងជួយកាត់បន្ថយកាកសំណល់ពីការរើទីតាំង ដូចជាផ្លាស្ទិច និងសម្ភារៈមិនអាចប្រើប្រាស់បានតទៅទៀតដែលត្រូវកែច្នៃឡើងវិញ។ លើសពីនេះ Movery ក៏ផ្តល់ Eco-Boxes ដើម្បីលុបបំបាត់ប្រអប់ក្រដាសកាតុងធ្វើកេស ឬថង់ប្លាស្ទិកផងដែរ។
- Krodas Chnai គឺជាគម្រោងដែលបង្កើតឡើងដើម្បីយកក្រដាសប្រើហើយទៅច្នៃជាថ្មីឡើងវិញ ដោយបង្កើតផលិតផលថ្មីជាមួយនឹងក្រដាសកែច្នៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។
- MeaKea គឺជាកម្មវិធីទូរស័ព្ទចល័តដែលជួយមនុស្សគ្រប់គ្នារៀបចំខ្លួនសម្រាប់អនាគត និងស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ពួកគេលឿនរហ័ស និងងាយស្រួលជាងមុន ជាមួយនឹងគោលការណ៍ណែនាំផ្ទាល់ខ្លួន ការយល់ដឹងពីខ្លួនឯងកាន់តែប្រសើរ និងបទពិសោធន៍កាន់តែទូលំទូលាយ។
- Local Lab គឺជាក្រុមហ៊ុនមន្ទីរពិសោធន៍ ដែលមានគោលបំណងផលិត និងចែកចាយសម្ភារ បរិក្ខារ និងការអនុវត្តកម្មវិធីវិទ្យាសាស្ត្រនៅក្នុងទីតាំងអប់រំក្នុងស្រុក។
- ArcXTech គឺជាគេហទំព័រដែលបម្រើវិស័យស្ថាបត្យកម្ម ដោយបញ្ចូលការរចនាសំណង់ ដើម្បីបង្ហាញ និងលក់ជូនអតិថិជនក្នុងតម្លៃសមរម្យ ជាមួយនឹងសេវាកម្មរហ័ស គុណភាពខ្ពស់ និងសុវត្ថិភាព។
រង់ចាំឱកាសដ៏រំភើបបន្ថែមទៀតដោយតាមដានទំព័រ Facebook របស់ Impact Hub Phnom Penh ឬ Smart for Cambodia។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់
ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់
និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]