ការសិក្សាថ្មីមួយបានរកឃើញថាញ៉ាំផ្លែបឺរពីរពេលក្នុងមួយសប្ដាហ៍ បានជួយកាត់បន្ថយហានិភ័យគាំងបេះដូងបានរហូតដល់ជាង ២០ភាគរយ បើធៀបទៅនឹងអ្នកដែលមិនសូវបានញ៉ាំផ្លែបឺរ។
ជំងឺបេះដូង ជាប្រភេទជំងឺមួយដែលនាំមុខគេបណ្ដាលឲ្យមនុស្សស្លាប់ច្រើននៅលើពិភពលោក។ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថាអ្នកស្លាប់ដោយសារជំងឺបេះដូងមានប្រហែល ១៨លាននាក់ក្នុងមួយឆ្នាំៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាបានរកឃើញថាការញ៉ាំផ្លែបឺរប្រហែល ៨០ក្រាមចំនួនពីរដងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហានិភ័យបញ្ហាគាំងបានដូងបាន ២១ភាគរយ បើធៀបទៅនឹងអ្នកមិនញ៉ាំ ឬមិនសូវញ៉ាំផ្លែឈើមួយប្រភេទនេះ។
ការសិក្សានេះបានធ្វើឡើងដោយមានអ្នកចូលរួមចំនួន ៦៨ ០០០នាក់ជាស្រ្តី និង៤១ ០០០នាក់ជាបុរស ហើយអ្នកចូលរួមជាមនុស្សដែលគ្មានជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺស្រ្តូកឡើង។ ក្នុងរយៈពេល ៣០ឆ្នាំ នៃការសិក្សា អ្នកចូលរួមត្រូវបំពេញកម្រងសំនួរទាក់ទងនឹងរបបអាហាររាល់បួនឆ្នាំម្ដង។ ជាលទ្ធផល ដែលសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានបង្ហាញថា អ្នកដែលបានញ៉ាំផ្លែបឺរពីរដងក្នុងមួយសប្ដាហ៍ បានកាត់បន្ថយហានិភ័យបញ្ហាគាំងបេះក្នុងរង្វង់២០ភាគរយ បើធៀបទៅនឹងអ្នកមិនញ៉ាំ។
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញបានណែនាំថា ដើម្បីការពារសុខភាពបេះដូង យើងគ្រប់គ្នាគួរថែរក្សាទម្ងន់ខ្លួនឲ្យស្ថិតក្នុងកម្រិតសុខភាពល្អ គ្រប់គ្រងសម្ពាធឈាម និងកូលេស្តេរ៉ូលឲ្យបានល្អ គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ កាត់បន្ថយស្រ្តេស កម្រិតការផឹកគ្រឿងស្រវឹង កុំជក់បារី ញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន និងកាត់បន្ថយការញ៉ាំអាហារមានជាតិស្ករ និងខ្លាញ់ច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]