បរទេស៖ ឧប្បត្តិហេតុរវាងតារាសម្តែងប្រុស Will Smith និងតារាកំប្លែង Chris Rock នៅ Oscars កំពុងតែមានភាពរង្គោះរង្គើ និងគួរឱ្យតក់ស្លុតបំផុត នៅក្នុងវិស័យកម្សាន្តហូលីវូដ តែទោះជាយ៉ាង កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា ការលក់សំបុត្រសម្រាប់កម្មវិធីកំប្លែងរបស់ Chris Rock បានធ្វើការឡើងថ្លៃជាគំហុកទៅវិញ។
ជាក់ស្តែងគេហទំព័រលក់សំបុត្រព្រឹត្តិការណ៍ផ្សាយផ្ទាល់ TickPick បានលក់សំបុត្រកើនឡើងជាខ្លាំង ដោយក្នុងនោះ Rock គ្រោងនឹងសម្តែងនៅសាលមហោស្រព Wilbur ក្នុងទីក្រុង Boston ដែលសំបុត្រថោកបំផុតត្រូវបានលក់ក្នុងតម្លៃ ៤៦ ដុល្លារ ប៉ុន្តែបានកើនឡើងដល់ ៤១១ ដុល្លារត្រឹមថ្ងៃច័ន្ទ នេះបើយោងតាមអ្នកតំណាងទំនាក់ទំនងសាធារណៈរបស់ TickPick លោក Kyle Zorn ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ គេបានបន្ថែមទៀតថា សំបុត្រសម្រាប់កម្មវិធីថ្ងៃសុក្ររបស់លោក នៅរោងកុនតែមួយឥឡូវនេះបានកើនឡើង រហូតដល់ ៥០៣ដុល្លារក្នុងមួយសំបុត្រ ហើយត្រូវបានលក់អស់គ្មានសល់ នៅលើគេហទំព័រ Ticketmaster ថែមទៀតផង៕
ប្រភព៖ https://www.cbsnews.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]