ថៃ៖ ថ្មីៗនេះ មានអ្នកបើកតាក់ស៊ីជានជាតិថៃម្នាក់ ដែលរងការចោទប្រកាន់ថា បានទុកអ្នកទេសចរចោល ហើយមានបំណងចង់យកទ្រព្យសម្បត្តិរត់ ប៉ុន្តែលោកបានច្រានចោលការចោទប្រកាន់ថា គាត់គ្រាន់តែទៅបត់ជើងធំប៉ុណ្ណោះ។
ដោយឡែក ដំបូងឡើងមានអ្នកបើកបរម្នាក់ បានដឹកអ្នកដំណើរពីរនាក់ចេញពីអាកាសយានដ្ឋានអន្តរជាតិ Ubon Ratchathani ឆ្ពោះទៅស្រុកKhemmarat ដោយបានឈប់ឡាននៅស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីប្រើប្រាស់បន្ទប់ទឹកសិន។ ប៉ុន្តែពេលអ្នកធ្វើដំណើរទាំងពីរនាក់ចេញទៅទិញអីវ៉ាន់ហើយត្រឡប់មកវិញ មិនឃើញតាក់សុី ក៏មានអារម្មណ៍មិនស្រួល ប៉ុន្តែមិនបានសង្ស័យភ្លាមៗនោះទេ ពួកគេបានរង់ចាំ១០នាទី ទើបសម្រេចចិត្តប្តឹងប៉ូលីស ដោយសារ របស់របរមួយចំនួនដូចជា វ៉ាលី លិខិតឆ្លងដែន គ្រឿងអេឡិចត្រូនិច និងទូរស័ព្ទរបស់អ្នកទេសចរ នៅក្នុងរថយន្តតាក់ស៊ីទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីទទួលបានពាក្យបណ្តឹងរួច ប៉ូលីសបានធ្វើការសួរ អ្នកបើកតាក់ស៊ីអាយុ ៦២ឆ្នាំ ដោយនិយាយថានៅពេលទម្លាក់អ្នកដំណើរចុះ គាត់ឈឺ.ពោះ.បត់ជើង ទើបគាត់ទៅចតឡាននៅក្បែរបន្ទប់ទឹក ដោយសាររូបគាត់ប្រើប្រាស់ជើងសិប្បនិម្មិត ទើបមានការពិបាកក្នុងការដើរឆ្ងាយ។ តាក់សុីរូបនេះ បានបន្ថែមទៀតថា រូបលោកចំណាយពេលប្រហែល ១០នាទីដើម្បីបត់ជើងធំរួចរាល់ មុនពេលលោកបើកត្រឡប់ទៅកន្លែងដដែល ដែលគាត់បានទម្លាក់អ្នកទេសចរចុះ ប៉ុន្តែរកមិនឃើញនរណាម្នាក់សោះឡើយ។
ជួនជា រូបលោកមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៅកាន់ពួកគេទៀតនោះ រូបលោកសម្រេចិត្តរង់ចាំនៅកន្លែងដដែល ហើយមិនអស់ចិត្ត គាត់ថែមទាំងបើកឡាន ទៅកន្លែងគោលដៅអ្នកដំណើរនៅស្រុកKhemmarat ទៀតផង ដើម្បីរកអ្នកដំណើរទាំងពីរនាក់នោះ។
យ៉ាងណាមិញ ក្រោយពីការសើបអង្គេតរួចមក មន្ត្រីមកពីការិយាល័យដឹកជញ្ជូនខេត្ត Ubon Ratchathani និយាយ តាក់ស៊ីនៅព្រលានយន្តហោះ និងរថយន្តដែលផ្តល់សេវាកម្មជិះបែបនេះ មិនត្រូវបានចុះបញ្ជីតាមច្បាប់ថៃទេ ដូច្នេះ អ្នកបើកបរតាក់ស៊ីវ័យ៦២ឆ្នាំនេះ អាចនឹងត្រូវពិន័យតាមច្បាប់រដ្ឋបាលរបស់ប្រទេសថៃផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]