ចិន៖ ថ្មីៗនេះ តារាស្រី Zhao Liying បានក្លាយជា ការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ទស្សនិកជន បន្ទាប់ពី មានការបញ្ចេញដំណឹងថា រូបនាងបានគេ.ច.ព.ន្ធ កាលពីថ្ងៃទី ២៩ ខែមីនា កន្លងទៅនេះ បើទោះបីជាបន្ទាប់ពីនោះ មានការបដិសេដពី តារាស្រីរូបនេះ ក៏ដូចជាមានការបញ្ជាក់ពីនាយកដ្ឋានពន្ធដារទីក្រុងសៀងហៃ ថារូបនាងគ្មានកំហុសក៏ដោយ។
ដោយឡែក ងាកមកចាប់អារម្មណ៍ពីរឿងអាជីពការងារ របស់ Zhao Liying វិញ ឃើញថា រូបនាងកំពុងស្ថិតក្នុងដំណាក់កាលមួយ ជាមួយនឹងឋានៈ ជាតារាក្នុងបញ្ជីលំដាប់ A ដែលធ្វើឲ្យ តារាស្រីរូបនេះ អាចរកចំណូលបានរាប់សិបលានដុល្លារក្នុងមួយឆ្នាំ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមទំព័រ QQ ក៏បានបង្ហាញពី ការប៉ាន់ប្រមាណថា តារាស្រីរូបនេះ មានទ្រព្យសម្បត្តិសរុបជាង ៦១ លានដុល្លារ ដែលជាមួយនឹងសមិទ្ធិផលមួយនេះ បានធ្វើឲ្យ Zhao Liying កាន់តែមានមោទនភាពចំពោះសមត្ថភាព ដែលអាចរកលុយបានច្រើន នៅក្នុងអាជីពសិល្បៈ តាមរយៈការថត ផ្សាយពាណិជ្ជកម្ម និងចូលរួមក្នុងកម្មវិធីកម្សាន្តនានាជាច្រើន ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]