កូរ៉េខាងត្បូង៖ នៅមុនថ្ងៃរៀបការនៅថ្ងៃទី ៣១ ខែមីនា ភ្នាក់ងាររបស់ Son Ye Jin និង Hyun Bin បានបង្ហាញរូបថតអាពាហ៍ពិពាហ៍មួយចំនួន ហើយបានប្រកាសថាអាពាហ៍ពិពាហ៍របស់ពួកគេនឹងធ្វើឡើងជាលក្ខណៈឯកជន។
នៅក្នុងរូបភាពអាពាហ៍ពិពាហ៍ដែលចេញផ្សាយដោយទីភ្នាក់ងារនេះ Son Ye Jin និង Hyun Bin កំពុងតែញញឹមយ៉ាងភ្លឺស្វាងក្នុងឈុតអាវយឺត និងរ៉ូបអាពាហ៍ពិពាហ៍ ជាមួយស្នាមញញឹមដ៏មានក្តីសុខបំផុត របស់ពួកគេក្នុងថ្ងៃពិសេសមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមនាំគ្នា ទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង រ៉ូបអាពាហ៍ពិពាហ៍របស់ Son Ye Jin ដែលក្នុងនោះ បានឲ្យដឹងថថា រូបនាង បានជ្រើសរើស រូ៉បពីរ ដោយរ៉ូបគ្មានដៃមាក់ប្រ៊េន Elie Saab និងរ៉ូបបិទស្មារបស់ Vera Wang ។
ទៀតសោត ក្នុងនោះ គេបានភ្ញាក់ផ្អើលនឹងតម្លៃ រ៉ូបអាពាហ៍ពិពាហ៍នាងជាមួយនឹអ Elie Saab មានតម្លៃប្រហែល ៨០ លានវ៉ុន (ប្រហែល ៦៥,៨៦៤ ដុល្លារ)។ បន្ថែមពីនេះ រ៉ូបរបស់ Vera Wang ត្រូវបានគេដឹងថាមានតម្លៃជាមធ្យម ១០ លានវ៉ុន (ប្រហែល ៨,២៣៣ ដុល្លារ) ឬច្រើនជាងនេះ៕
ប្រភព៖ Allpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]