តៃវ៉ាន់៖ កាលពីថ្ងៃទី ៣១ ខែមីនាកន្លងទៅ យោងតាមទំព័រ ETtoday បានរាយការណ៍ថា តារាសម្ដែងស្រី Joe Chen និងមិត្តប្រុស Alan បានបង្ហាញខ្លួន នៅការិយាល័យចុះឈ្មោះគ្រួសារ ក្នុងតៃវ៉ាន់ ដើម្បីធ្វើការចុះបញ្ជីអាពាហ៍ពិពាហ៍។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ តារាស្រីរូបនេះ ហាក់មានភាពតឹងតែង ដោយគ្រាន់តែអញ្ជើញសាច់ញាតិ និងមិត្តភក្តិពីរបីនាក់ ដើម្បីមកជាមួយ និងធ្វើជាសាក្សីតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈរូបថត​របស់ Joe Chen និង​មិត្ត​ប្រុស​របស់​នាង ដែល​កំពុង​ធ្វើ​ការចុះបញ្ជីអាពាហ៍ពិពាហ៍នៅឯការិយាល័យចុះឈ្មោះគ្រួសារ តារាស្រីរូបនេះ ក៏បានបង្ហាញពីសុភមង្គលរបស់ខ្លួន ព្រមទាំងបានថតវីដេអូ ដើម្បីអបអរការប្រកាសរៀបការរបស់ខ្លួន ជាមួយនឹងអ្នកគាំទ្រផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Joe Chen
Joe Chen
Joe Chen និង ស្វាមី
Joe Chen និងស្វាមី
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]