ថៃ៖ ពិតណាស់ កាលពីថ្មីៗនេះ តារាស្រីជើងចាស់លំដាប់ជួរមុខ រូបសម្រស់ចាំមិនប្រែ របស់ប្រទេសថៃ អ្នកនាង​ Nune woranuch បានធ្វើឲ្យហ្វេនៗទូទាំងប្រទេសមានការសង្ស័យថានាងកំពុងមានផ្ទៃពោះ បន្ទាប់ពីតារារូបនេះបដិសេធមិនទទួលថតរឿងជាច្រើន។

យ៉ាងណាមិញ ដូចដែរអ្នគាំទ្រ Nune បានដឹងហើយថា តារាសម្ដែងមួយរូបនេះ បានរៀបការមានស្វាមីជាថៅកែមុខជំនួញមានមុខមាត់នៅក្នុងប្រទេសថៃ ជាង១០ឆ្នាំទៅហើយ ប៉ុន្តែអ្នកទាំងពីរមិនទាន់ទាយាតស្នងមរតកមួយនៅឡើយទេ។ ដោយ Nune ធ្លាប់បានលើកឡើងថា រវល់ការងារគ្មានពេលនឹងមើលថែកូន ទើបមិនយកមកដល់សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ Nune បានប្រកាសមិនទទួលការងារថតរឿងដល់ទៅ៩ឯណោះ ពោលគឺនាងបាននិយាយបែបប្លែកៗ នៅលើគណនី Twitter ផ្ទាល់ខ្លួនបែបនេះថា៖ 

យ៉ាងណាមិញ ជុំវិញការបង្ហោះនេះនាងក៏មិនបានបញ្ជាក់ថា មកពីបញ្ហាអ្វីឬត្រូវមានធុរៈទៅណាឡើយ ដែលនេះជាហេតុធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យថា Nune កំពុងសំងំមានផ្ទៃពោះ ព្រោះពេលកន្លងទៅ នាងមិនដែលបដិសេធការងារបែបនេះឡើយ៕

ប្រភព៖ Cambo Fresh

សូមទស្សនារូបភាពខាងក្រោម៖

Nune
Nune 
Nune និងស្វាមី
Nune និងស្វាមី
Nune និងស្វាមី
សារ Nune

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]