ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្នក្នុងសង្គមសិល្បៈខ្មែរ មិនថាសិល្បករ សិល្បការិនីនោះទេ សុទ្ធសឹងតែហ៊ានបើកចំហររឿងទំនាក់ទំនងស្នេហាជាសាធារណៈ ដោយមិនខ្លាចប៉ះពាល់កេរ្ដិ៍ឈ្មោះ បាត់ប្រជាប្រិយភាពដូចមុនឡើយ។ ម្យ៉ាងវិញទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញតារាល្បីៗជាច្រើន សម្រេចចិត្តបង្ហាញមុខមាត់គូស្នេហ៍ រហូតអ្នកខ្លះឈានដល់ពិធីរៀបការទៀតផង។
ពិតណាស់ ក្រោយសិល្បករ សិល្បការិនីជាច្រើនបង្ហាញមុខសង្សារ មានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើនរំភើប និងជួយត្រេកអរជំនួសពួកគេគ្រប់គ្នា ខណៈតារាក្នុងដួងចិត្តរកបានស្នេហាពិតនោះ។ លើសពីនេះទៅទៀត ទំនាក់ទំនងជីវិតគូតារាជាច្រើន ក៏មានភាពផ្អែមល្ហែម និងល្អូកល្អើនខ្លាំង ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ឆ្នាំថ្មីនេះគេចាប់អារម្មណ៍ឃើញតារាល្បីៗបានដឹងគូស្នេហ៍ចូលរោងការ ហើយក៏មានតារាស្រីមួុយចំនួន បានបើកបង្ហាញមុខគូស្នេហ៍ថ្មីខ្លួន ធ្វើឲ្យហ្វេនភ្ញាក់ផ្អើលផងដែរ។ ដោយតារាស្រីដែលបញ្ចេញមុខសង្សារខ្លួននាដើមឆ្នាំ២០២២នោះមានដូចជា៖
១៖ កញ្ញា អូនផ្កាយ
តារាសម្ដែងស្រីស៊ិចស៊ី និយមស្លៀកបញ្ចេញសាច់សកញ្ញា អូនផ្កាយ ថ្មីៗនេះនាងបានរកឃើញស្នេហាពិតជាមួយកម្លោះសង្ហាម្នាក់ហើយនាងក៏ទើបតែបើកបង្ហាញមុខគូស្នេហ៍ខ្លួនជាសាធារណៈផងដែរ។
២៖ អ្នកនាង ហ្វីយ៉ាតា
អាចនិយាយបានថាតារាស្រីអ្នកនាង ហ្វីយ៉ាតា ខកបំណងនឹងរឿងស្មេហាច្រើនដងក៏ពិតមែន ប៉ុន្តែថ្មីៗនេះនាងបានបង្ហាញមុខគូស្នេហ៍ថ្មីខ្លួនជាកម្លោះសង្ហា មុខមាត់ស្អាត រាងមាំមួនសាច់ដុំតឹងណែនតែម្ដង។
៣៖ កញ្ញា រឿន ណាត
គ្រប់គ្នាបានដឹងរួចមកហើយថាកញ្ញា រឿន ណាត ជាបវរកញ្ញាចក្រវាឡ២០១៨ បន្ទាប់ពីបែកជាមួយគូស្នេហ៍ចាស់នាងមិនមានអ្នកថ្មីឡើយ ប៉ុន្តែថ្មីៗនេះនាងទើបតែបង្ហាញគូស្នេហ៍ថ្មី ព្រមទាំងបានដើរលេងជាមួយគ្នាយ៉ាងផ្អែមល្ហែមតែម្ដង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]