ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច  ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ 

- ម៉ូតូ Honda រថយន្ត Honda  និងម៉ាស៊ីនកសិឧស្សាហកម្ម Honda

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងកាលពីថ្ងៃទី១ ខែ​មេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុនបាន​​ចេញលក់ជាផ្លូវការម៉ូតូម៉ាក Honda New SCOOPY ស៊េរីថ្មី ក្រោមគំនិតច្នៃប្រឌិត #THE FASHIONOLOGY​ ដែលបង្ហាញពីភាពស៊ីវិល័យ បែបទំនើប សាកសមឥតខ្ចោះសម្រាប់យុវវ័យក្នុងយុគសម័យថ្មីនេះ ហើយរចនាដ៏ពិសេស​ សម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

សម្រាប់ New SCOOPY ជំនាន់ថ្មី ទាំង២ ស៊េរី យើងបានបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេ ម៉ាស៊ីនបំពាក់ eSP ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។ តួត្រូវបានអភិវឌ្ឍ ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។

បើគិតដល់ភាពឡូយឆាយឥតទាស់នោះប្រាកដជាធ្វើឲ្យយើងគិតដល់ New Honda SCOOPY ស៊េរី Prestige ចង្កៀងមុខ រចនារាងជារង្វង់បំពាក់ LED ជំនាន់ថ្មី ភ្លឺច្បាស់ ផ្នែកខាងមុខ និងចំហៀង រំលេចដោយតែមថ្មី បង្កើតឡើងដោយសរសៃឆ្នូតពណ៌មាស បង្ហាញពីភាពប្រណិត កាន់ទាក់ទាញ ប្រកដោយកិត្យានុភាព។

កាន់តែរំជួលចិត្តជាមួយ New SCOOPY ស៊េរី CLUB12! បង្កើនភាពជឿជាក់របស់អ្នក បង្ហាញនូវស្ទាយដ៏លេចធ្លោបែប UNIQUE ជាមួយនឹងបច្ចេកវិទ្យាទំនើបលើសគេដែលយុវវ័យក្នុងយុគសម័យថ្មីប្រាថ្នាចង់បាន។

តែមថ្មី! រចនាបែបទំនើបទាន់សម័យ ដោយមាននិមិត្តសញ្ញា CXII ដោយផ្នែកកណ្តាលរចនាបែបប៊ូតុងជាមួយផ្ទៃពណ៌ខៀវ រំលេចជាមួយ Graphic QR CODE ដែលបង្ហាញពីការឆ្ពោះទៅកាន់យុគសម័យបច្ចេកវិទ្យា បន្ថែមជាមួយ Smart Key​ USB Socket ស័ក្តិសមឥតខ្ចោះជាមួយយុវវ័យសម័យ Digital

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ នេះតទៅ៕

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ :
https://www.ncxhonda.com/motorcycles/kh/ACF110CBTN-2CA
https://www.ncxhonda.com/motorcycles/kh/ACF110CBTN-3CA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]