វ័យអស់រដូវ ជាដំណាក់កាលដែលអូវែឈប់ផលិតអ័រម៉ូនEstrogen និងProgesterone ហើយជាទូទៅ ស្ត្រីយើងតែងតែអស់រដូវនៅវ័យជិតឈានដល់៥០ឆ្នាំ ឬលើស ៥០ឆ្នាំតិចតួច។ នៅពេលដែលអូវែឈប់ផលិតអ័រម៉ូនទាំងពីរប្រភេទនេះ អាចបង្កឲ្យមានរោគសញ្ញាផ្សេងៗដូចជាការឡើងកម្ដៅខ្លួនភ្លាមៗ អមជាមួយនឹងអាការៈបែកញើស ដែលជាហេតុនាំឲ្យពិបាកក្នុងការគេង។
យោងតាមសមាគមដំណេកថ្នាក់ជាតិ (National Sleep Foundation) របស់អាមេរិក ប្រមាណ៦១%នៃស្ត្រីក្នុងវ័យអស់រដូវ មានបញ្ហាក្នុងការគេង ដែលអាចបង្កជាបញ្ហាផ្សេងទៀត ដូចជាងងុយគេងនៅពេលថ្ងៃ ការចងចាំចុះខ្សោយ ស្រ្តេស ឆាប់ចាស់មុនវ័យ ឬស្នាមខ្មៅក្រោមភ្នែក ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោះស្រាយបញ្ហាគេងមិនលក់នេះដោយរបៀបណា?
ដើម្បីជួយឲ្យគេងលក់ស្រួល ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំជំនួយ យើងគួរអនុវត្តតិចនិកមួយចំនួនខាងក្រោមនេះ៖
- ស្លៀកពាក់សំលៀកបំពាក់រលុងៗ ដែលធ្វើពីកប្បាស
- រក្សាភាពត្រជាក់នៅក្នុងបន្ទប់គេង និងឲ្យមានខ្យល់ចេញចូល
- ជៀសវាងអាហារដែលនាំឲ្យបែកញើស (ដូចជាអាហារហឹរ) មុនពេលចូលគេងនិង ចូលគេងឲ្យទៀងម៉ោង
- ជៀសវាងមើលទូរទស្សន៍ ញ៉ាំអាហារ ឬអានសៀវភៅនៅលើគ្រែគេង។ យើងអាចធ្វើសកម្មភាពទាំងនេះនៅទីតាំងផ្សេង រហូតដល់យើងងងុយគេង
- ហាត់ប្រាណជាទៀងទាត់ ប៉ុន្តែជៀសវាងហាត់ប្រាណមុនពេលគេង
- ជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិអាកុល និងជាតិនីកូទីនច្រើនជ្រុល
- ជៀសវាងគេងថ្ងៃ ដែលអាចរំខានដំណេកនៅពេលយប់
- ពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំដែលអាចជួយឲ្យយើងគេងលក់ស្រួល និងគ្មានផលរំខាន
- នោម មុនពេលចូលគេង។
ចំណុចសំខាន់
នៅពេលដែលអូវែឈប់ផលិតអ័រម៉ូនទាំង២ប្រភេទនេះ អាចបង្កឲ្យមានរោគសញ្ញាផ្សេងៗដូចជាការឡើងកម្ដៅខ្លួនភ្លាមៗ អមជាមួយនឹងអាការៈបែកញើស ដែលជាហេតុនាំឲ្យពិបាកក្នុងការគេង។ យើងអាចដោះស្រាយបញ្ហាគេងមិនលក់ដែលទាក់ទងនឹងការអស់រដូវ ដោយ៖
- ស្លៀកពាក់សំលៀកបំពាក់រលុងៗ ដែលធ្វើពីកប្បាស
- រក្សាភាពត្រជាក់នៅក្នុងបន្ទប់គេង និងឲ្យមានខ្យល់ចេញចូល
- ជៀសវាងអាហារជាក់លាក់ដែលនាំឲ្យបែកញើស (ដូចជាអាហារហឹរ) មុនពេលចូលគេង
- ចូលគេងឲ្យទៀងម៉ោង
- ជៀសវាងមើលទូរទស្សន៍ ញ៉ាំអាហារ ឬអានសៀវភៅនៅលើគ្រែគេង
- ហាត់ប្រាណជាទៀងទាត់ ប៉ុន្តែជៀសវាងហាត់ប្រាណមុនពេលគេង
- ជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិអាកុល និងជាតិនីកូទីនច្រើនជ្រុល
- ជៀសវាងគេងថ្ងៃ ដែលអាចរំខានដំណេកនៅពេលយប់
- ពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំដែលអាចជួយឲ្យយើងគេងលក់ស្រួល និងគ្មានផលរំខាន
- នោម មុនពេលចូលគេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]