ភ្នំពេញ៖ បើនិយាយដល់ម្ចាស់ពាន Miss Rising Star ពីកម្មវិធី Miss Teen International Cambodia 2021 កញ្ញា ប៉ាង ពេជ្ររចនា គេមើលឃើញនាងពិតជាមានសមត្ថភាព និងទេពកោសល្យល្អ។ ជាពិសេស មើលលើសម្រស់នាងពិតជាស្រស់ស្អាត មិនថាមុខមាត់ រូបរាងនោះទេគឺមានភាពទាក់ទាញតែម្ដង។
ជាមួយគ្នានេះដែរ បើទោះបីកញ្ញា ប៉ាង ពេជ្ររចនា មិនទទួលបានជ័យលាភីក្លាយជា Miss Teen International Cambodia ប៉ុន្តែនាងក៏ជាបេក្ខនារីមួយរូបដែលទទួលបានការពេញចិត្ត និងមានអ្នកគាំទ្រច្រើនផងដែរ។ ម្យ៉ាងវិញទៀត ថ្មីៗនេះ គេដឹងថានាងបានទទួលបានតំណែងពិសេសមួយ គឺនាងនឹងក្លាយជា Miss Asia Global Cambodia 2022។ ពិតណាស់ ស្របពេលដែលឮដំណឹងថានាង ទទួលបានតំណែងមួយនេះ មិត្តភក្ដិ និងអ្នកគាំទ្រនាងផ្ទាល់បង្ហាញភាពរីករាយជំនួសនាងគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រឡេកមើលរូបសម្ផស្ស Miss Asia Global Cambodia 2022 កញ្ញា ប៉ាង ពេជ្ររចនា ស្លៀកសម្លៀកបំពាក់កូនក្រមុំតាមបែបប្រពៃណី គេឃើញថានាងពិតជាស្រស់សោភា មានមន្តស្នេហ៍ខ្លាំង។ ក្នុងនោះដែរ គេធ្លាប់តែឃើញនាងតែងខ្លួនបែបយុវវ័យ តែពេលតុបតែងខ្លួនបែបកូនក្រមុំអីចឹងទៅ ស្អាតប្លែក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមើលមិនដាក់ភ្នែកនោះទេ៕
ប្រភពរូបភាព៖ Vemean Mani
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]