ចិន៖ រហូតមកដល់ពេលនេះ អាជ្ញាធរបានសម្រេចចិត្តបិទទីក្រុងសៀងហៃដែលមានប្រជាជនប្រហែល ២៥លាននាក់កំពុងរស់នៅ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ រលកថ្មី។
ដោយឡែក ការបិទខ្ទប់ទីក្រុង នឹងបែកចែកជាពីរដំណាក់កាល ដោយផ្នែកខាងកើតនៃទីក្រុងស្ថិតនៅក្រោមការរឹតបន្តឹងចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃទី០១ ខែមេសា និងផ្នែកខាងលិចចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាជ្ញាធរបាននិយាយថា ការដឹកជញ្ជូនសាធារណៈនឹងត្រូវផ្អាកសិន ហើយក្រុមហ៊ុន និងរោងចក្រត្រូវតែបញ្ឈប់ប្រតិបត្តិការ ឬត្រូវតែធ្វើការពីផ្ទះមកវិញ។
យ៉ាងណាមិញ ក្រុមមន្ត្រីបាននិយាយថា កំពង់ផែ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុភាគខាងកើតរបស់ចិន ត្រូវតែបន្តដំណើរការដដែល ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច។ នេះមានន័យថាផ្នែកមួយចំនួននៃទីក្រុងសៀងហៃនឹង បើកប្រតិបត្តិការធម្មតា ចំណែកផ្នែកមួយចំនួនទៀតនឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]