រាជធានីភ្នំពេញ ៖ មុននេះបន្តិច ក្រសួងរ៉េ និងថាមពល បានដាក់ចេញនូវ សេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីចោរកម្ម ដោយ ថ្ងៃទី ៣១ មីនា កន្លងទៅថ្មីៗនេះ ក្រសួងបានរកឃើញ មន្ត្រីមួយរូបឈ្មោះ ជិន លក្ខិណា តួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល និង ជារជ្ជទេយ្យករចំណូលរងទទួលបន្ទុកលើការងារប្រាក់រង្វាន់របស់ក្រសួង បានប្រព្រឹត្តអំពើចោរកម្ម ដោយមន្ត្រីរូបនេះ បានចូលបម្រើក្រសួង តាំងពីឆ្នាំ២០១៥មកម្លេះ។

ទន្ទឹមនឹងនេះ ក្រសួង បានផ្ទៀងផ្ទាត់បញ្ជីបឋម រកឃើញហើយថវិកា បាត់បង់មានទំហំ ជាប្រាក់ដុល្លារ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៦០ ២៣៧,​ ៩២ និង ជាប្រាក់រៀល ១ ៤៣១ ២៨៤ ៥៩៧, ៨០។

គួរបញ្ជាក់ផងដែរថា ថវិកានេះ បានមកពីចំណូលសេវាសាធារណៈរបស់ក្រសួង តាមប្រកាសអន្តរក្រសួងសម្រាប់បើកជូន ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង ចូលរួមបន្សំតាំងពីឆ្នាំ ២០១៧ សម្រាប់ដោះស្រាយការងារទូទៅ លើមុខការផ្សេងៗ ដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ ហើយក៏មិនមែនជា ថវិកាសម្រាប់បង់ចូលរដ្ឋនោះឡើយ៕

រូបភាព
រូបភាព

ប្រភព ៖ ក្រសួងរ៉ែនិងថាមពល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]