ភ្នំពេញ៖ កាលពីថ្ងៃទី​០១​ ខែមេសា ឆ្នាំ​២០២២ កន្លងទៅនេះ ក្រុមហ៊ុន GC Life បានប្រារព្ធកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយដែលមានឈ្មោះថា​គម្រោង “GC អនាគតបុត្រធីតា”​ (អង់គ្លេស៖ GC Scholar)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន GC Life​ នាំយកនូវបទពិសោធន៍ផលិតផលធានារ៉ាប់រងថ្មីដល់ឪពុកម្តាយគ្រប់រូបក្នុងការរៀបចំផែនការការពារហិរញ្ញវត្ថុសម្រាប់ការសិក្សារបស់កូនៗ ព្រមទាំងជួយសម្រួលដល់បន្ទុកក្នុងការចំណាយលើថ្លៃសិក្សាតាមដំណាក់កាលនីមួយៗផងដែរ។ ផលិតផលនេះផ្តោតសំខាន់ទៅលើការការពារអនាគតការសិក្សារបស់បុត្រធីតា តាំងពីថ្នាក់អនុវិទ្យាល័យរហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា​។ រឹតតែពិសេសទៀតនោះ កញ្ចប់គម្រោង “GC អនាគតបុត្រធីតា”​ ផ្តល់នូវការការពារយ៉ាងពិសេសលើជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទសម្រាប់កុមារ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតនៃប្រទេសកម្ពុជា។

ក្រុមហ៊ុន GC Life​​ បានយល់ច្បាស់ពីក្តីបារម្មណ៍របស់ឪពុកម្តាយ ចំពោះអនាគតការសិក្សារបស់កូនៗ ជាពិសេសក្នុងករណីដែលពួកគាត់មិនអាចបន្តនៅក្បែរ ឬបាត់បង់សមត្ថភាពក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារដោយប្រការណាមួយ។ កញ្ចប់គម្រោង “GC អនាគតបុត្រធីតា”​ គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីធានាឱ្យបាននូវការសម្រេចក្តីបំណងរបស់ឪពុកម្តាយក្នុងការផ្តល់នូវការសិក្សាដ៏ពេញលេញ និងល្អប្រសើរសម្រាប់​កូនៗ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើក្រុមហ៊ុន GC Life​​។

សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលខាងលើនេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖

023 989 218 / 023 989 219 / 098 989 218 ឬ គេហទំព័រហ្វេសបុកGC Life Insurance ឬ គេហទំព័រ https://www.gc-life.com/kh/gc-scholar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]