ភ្នំពេញ៖ ជាការពិត កម្មវិធីប្រកួតបុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជាឆ្នាំ ២០២២ ( Mister Supranational Cambodia 2022 ) ទើបតែបានបញ្ចប់កាលពីថ្ងៃទី ២៥ ខែមីនាកន្លងទៅ ដោយបានរកឃើញម្ចាស់ជ័យលាភីមកគ្រងមកុដ ១រូប និងលំដាប់រង ៤រូបសុទ្ធតែសង្ហាៗនិងមានសមត្ថភាព។

ដោយឡែក ក្រោយទទួលបានតំណែងទើបតែបានប៉ុន្មានថ្ងៃសោះ ស្រាប់តែថ្មីៗនេះ បុរសឯកលំដាប់រងទី ៤ (4th Runner Up) លោក លី សុខលាប (ខេមរាបុត្រ) បានប្រកាសលាលែងចេញពីតំណែង ក្រោមមូលហេតុផល គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន។ ហើយតំណែងលំដាប់រងទី ៤នេះ ត្រូវបានផ្ទេរទៅកាន់បុរសឯកថ្មី ដែលជាបេក្ខជនទទួលបានពានប្រជាប្រិយភាព (​ Mister Popular ) វិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា កម្មវិធីបុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជា ( Mister Supranational ) ជាកម្មវិធីដ៏ធំមួយលំដាប់ពិភពលោក ដែលទើបតែបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។ ហើយម្ចាស់ជ័យលាភីដែលជាអ្នកគ្រងមកុដ ក៏នឹងកំពុងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ខេមរាបុត្រ
ខេមរាបុត្រ
ការប្រកាសដកតំណែងពីក្រុមហ៊ុន
ការប្រកាសដកតំណែងពីក្រុមហ៊ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]